សារអេឡិចត្រូនិច
តុលាការ​ចិន​កាត់ទោស​ប្រហារ​ជី​វីត​អ្នកជួញដូរ​គ្រឿងញៀន​៣​នាក់​


តុលាការ​ចិន​កាលពី​ពុធ ទី​២៩​វិច្ឆិកា បាន​កាត់ទោស​ប្រហារជីវិត​អ្នកជួញដូរ​គ្រឿងញៀន​៣​នាក់​នៅ​ចំពោះមុខ​មនុស្ស​ជាង​១.០០០​នាក់ ដោយ​រួមទាំង​សិស្ស​ច្រើន​នាក់​។​ ​អ្នក​ទាំង​៣​នាក់​ន​នេះ បាន​ទទួលទោស​ប្រហារជីវិត​នៅ​ទីសាធារណៈ​នៃ​ខេត្ត​ជី​យ៉ាង ប្រទេស​ចិន​។​

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន​បានឱ្យដឹងថា ពួកគេ​ត្រូវបាន​បញ្ជូនទៅ​កន្លែង​ប្រហារជីវិត​និង​បាញ់សម្លាប់​ភ្លាមៗ​បន្ទាប់ពី​បញ្ចា​ប់​សវនាការ​ជា​សាធារណៈ​។​ ​មនុស្ស​ជាង ១.០០០​នាក់ នាក់​រួមទាំង​សិស្ស​និង​អ្នកស្រុក​ច្រើន​នាក់​បាន​មើលឃើញ​ការកាត់ទោស​នេះ នៅលើ​ទីលាន​ក្រុង​ហ៊ុយ​ឡៃ​នៃ​ខេត្ត​នេះ​។ នេះ​បើ​យោងតាម​កាសែត Guangzhou Daily​។​

​សវនាការ​នេះ ត្រូវបាន​ធ្វើឡើង​ដោយ​តុលារ​ខេត្ត​នេះ កាលពី​ថ្ងៃ​អង្គារ​។​ ​អ្នក​ទាំង​៣​នេះ គឺ ឈ្មោះ តាំង ជូ​រ៉ុង និង តាំង សៅ​គុន ព្រ​ង​ទាំង​ឈ្មោះ ហ័ង ហៅ​ហួ​។​ ​តាំង ជូ​រ៉ុង និង តាំង សៅ​គុន ត្រូវបាន​កាត់ទោស​ពីបទ​លក់ ដឹកជញ្ជូន និង ផលិត​គ្រឿងញៀន​។ ហ័ង ហៅ​ហួ ត្រូវបាន​កាត់ទោស​ពីបទ​លក់​និង​ផលិត​គ្រឿងញៀន​៕