សារអេឡិចត្រូនិច
បុរសពិការភ្នែក​ម្នាក់​មាន​ទាំងជំនាញ​វិជ្ជាជីវៈ និង​ជំនាញ​បច្ចេកវិទ្យា


បុរស​ម្នាក់​ពិការភ្នែកទាំង​សង​ខាង​ តែពិការ​ភាព​នេះ​មិន​អាច​រារាំង​រូប​លោក​មិន​ឲ្យ​​អភិវឌ្ឍ​សមត្ថភាព​របស់​លោក​ពី​ការ​ទទួល​បាន​ជំនាញវិជ្ជាជីវៈ និង​ជំនាញ​បច្ចេកវិទ្យា​នោះ​ទេ។

លោក ដាំ តេវ ជា​សហស្ថាបនិក​មជ្ឈមណ្ឌល​ចាប់​សរសៃ​ដៃ​ទេពនៅ​ខាងត្បូង​ផ្សារអូឡាំពិក លោក​មាន​ទាំងជំនាញ​ចាប់​សរសៃ និង​ការប្រើប្រាស់កុំព្យូទ័រ​សម្រាប់​កិច្ច​ក្នុង​មជ្ឈមណ្ឌ​របស់​លោក។ លើស​ពីនេះ​ លោក​ក៏អាច​ប្រើប្រាស់​ទូស័ព្ទ​ដៃ​ប្រភេទ​Smart Phone បាន​ផង​ដែរ។

ក្រៅពី​ខិត​ខំរៀន​ចេះ​ចាំ​សម្រាប់​ខ្លួន​ឯង​ហើយ លោក ដាំ តេវ ក៏មិន​ទុក​ចំណេះ​នេះ​តែ​ខ្លួន​ឯង​នោះ​ទេ គឺ​លោក​បាន​បង្រៀន​ជនពិការ​ផ្សេទៀត​ក្នុង​មជ្ឈមណ្ឌល​របស់​លោក​ឲ្យ​ចេះ​ប្រើ​ប្រាស់​ទូរ​ស័ព្ទ​ដូចគ្នា។

លោក​បន្ថែមថាៈ «ខ្ញុំ​ចេះតែ​ខំប្រឹង​ប្រែង​ខ្លួន​ឯង​ថា​ធ្វើ​ម៉េច​ឲ្យ​មាន​របស់​ប្រើ​ស្រួល និង​ចង់​ធ្វើ​ម៉េច​ឲ្យ​បងៗ​ពិការ​គាត់ចេះ​ប្រើ​ប្រាស់​ កម្មវិធី​ហ្នឹង​ដូច​ខ្ញុំ​ដែរ ​អ៊ីចឹងខ្ញុំ​ខំប្រឹង​ប្រែង​...​ខ្ញុំ​រៀន​អស់​រយៈពេល​ពីរ​ឆ្នាំ​...​ដោយ​កម្មវិធីជំនួយ Talk Back»។​

លោក​រំឭក​ថា​ដំបូង​លោក​បាន​រៀន​ជាមួយ​អ្នកស្គាល់​គ្នា​បាន​ប្រហែ​លកន្លះខែពីរបៀបប្រើ​ប្រាស់​កុំ​ព្យូទ័រ និង​ក្រោយ​មកទៀត​លោក​រៀន​ដោយ​ខ្លួនឯ និងស្រាវជ្រាវ​តាមបណ្តាញ​YouTube។ លោក​បន្តថា៖ ««ពីដំបូង​កុំព្យូទ័រ​មាន​បញ្ហា​យើង​ទៅ​រក​ជាង​ តែពេល​នេះ​ខ្ញុំ​រៀន​តាម​ YouTube ចេះ​មាន​បញ្ហា​ធ្វើ​ដោយ​ខ្លួន​ឯង​ មិន​បាច់ទៅរកជាង​រកអី យើងអាចជួយ​ខ្លួនឯងបាន»។

​ក្រៅពីជំនាញ​ដែល​លោក​មាន​ទាំងនេះ លោក​ ដាំ តេវ ក៏មានភរិយា និង​កូន​ប្រុស​ស្រីពីរ​នាក់​ផង​ដែរ។ ភរិយាលោកដាំ​ តេវ មានបញ្ហា​ភ្នែក​ដូចគ្នា ដោយ​ខ្សោយ​គំហើញ ពោល​គឺ​នៅ​អាច​មើលឃើញបានព្រាល។ ទោះយ៉ាងណា កូន​ប្រុស​ស្រី​របស់​លោក​ទាំងពីរនាក់​មិន​មាន​បញ្ហា​ភ្នែកដូច​លោក និង​ភរិយា​នោះទេ៕ ​

ប្រភព៖ Sabay

ព័ត៌មានថ្មីៗ