សារអេឡិចត្រូនិច
ក្រុម​ជើង​ឯក​លីគ​កំពូល​កម្ពុជា ​លេង​ពាន​រង្វាន់ AFC Cup 2018 មួយទៀត


ក្រុម​ជើង​ឯក​លីគ​កំពូល​កម្ពុជា ​នឹង​មាន​ភារកិច្ច​ធំ ​ដោយ​ត្រូវ​ចូល​លេង​ពាន​រង្វាន់ AFC Cup 2018 ​ប៉ុន្តែ​ត្រូវ​លេង​វគ្គ​ជម្រុះ Play-off ​សិន ជាមួយ​ក្រុម​ចំណាត់​ថ្នាក់​ទី​២​របស់​ហ្វីលីពីន។

AFC Cup ​ជា​ពាន​រង្វាន់​លំដាប់​ទី​២​នៅ​ទ្វីប​អាស៊ី ​ដោយ​មាន​ក្រុម​ចូលរួម​ជា​ច្រើន ​ដែល​សុទ្ធ​សឹង​តែ​ជ្រើសរើស​ចេញ​ពី​នៅ​តាម​លីគ​ក្នុង​ប្រទេស​នីមួយ​ៗ។ ការ​ប្រកួត​ពាន​នេះ ដូចជា​ស្មុគស្មាញ​បន្តិច ព្រោះ​ត្រូវ​បែកចែក​តាម​តំបន់​អាស៊ី​ខាង​លិច ​កណ្ដាល ​និង​តំបន់​អាស៊ាន​ជា​ដើម។

យ៉ាងណាមិញ ​កម្ពុជា​ក៏​នឹង​មាន​វត្តមាន​ក្នុង​ពាន​រង្វាន់​មួយ​នេះ​ដែរ ​ដោយ​ក្រុម​តំណាង​កម្ពុជា​គឺ​ជា​ក្រុម​ជើង​ឯក​លីគ​កំពូល​កម្ពុជា​តែ​ម្ដង។ ពួកគេ​នឹង​ត្រូវ​ចូល​លេង​វគ្គ Play-off ​សិន ​ដោយ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​លេខ​២​ក្នុង​លីគ​កំពូល​របស់​ហ្វីលីពីន ដែល​មិន​ទាន់​រក​ឃើញ​ដូច​គ្នា។ ខណៈ​ដែល​ជើង​ឯក​លីគ​កម្ពុជា​ក៏​មិន​ទាន់​រក​ឃើញ​ដែរ ព្រោះ​ត្រូវ​លេង Play-off ​ដូច​នៅ​លីគ​ហ្វីលីពីន​ដែរ។

និយាយ​ពី​ការ​ប្រកួត​ជម្រុះ​របស់​កម្ពុជា ​នឹង​ក្រុម​ហ្វីលីពីន​នោះ ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២២​ខែ​មករា​ឆ្នាំ​២០១៨​ខាង​មុខ​សម្រាប់​ជើង​ទី​១ ​ខណៈ​ដែល​ជើង​ទី​២​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩ ​ខែ​មករា​ឆ្នាំ​២០១៨៕

ប្រភព៖ Sabay