សារអេឡិចត្រូនិច
ត្រៀមអាវរងារឲ្យហើយ! កម្ពុជា​នឹង​ចុះ​ត្រជាក់​ខ្លាំង​បំផុត រយៈពេលច្រើនថ្ងៃ


ខ្យល់​មូសុង​ឦសាន​កំពុងបន្ត​បង្កើន​​ឥទ្ធិពល​ខ្លាំង​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា។ លក្ខណៈ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​សីតុណ្ហភាព​អប្បបរមា​នៅ​កម្ពុជា​បន្ត​ថយ​ចុះ​បន្ថែម​ជា​បន្ត​បន្ទាប់។

តាម​ការ​ព្យាករណ៍​របស់ក្រសួងធនធានទឹកឲ្យដឹងថា ចាប់​ពី​ថ្ងៃ​ទី ៨ ខែ​ធ្នូ​ រហូត​ដល់​ថ្ងៃ​ទី ១៤ សីតុណ្ហភាព​នឹង​ត្រជាក់​ខ្លាំង​ចន្លោះ​ពី ១៦ ទៅ ១៨​អង្សារសេ នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ដូចជា៖ រតនគីរី មណ្ឌលគីរី ស្ទឹងត្រែង ព្រះវិហារ ឧត្ដរមានជ័យ និង​ប៉ៃលិន។ ចំណែក​ឯ​បណ្ដារាជធានី​ខេត្ត​ផ្សេង​ទៀត សីតុណ្ហភាព​អប្បបរមា នឹង​ចុះ​ត្រជាក់​ចន្លោះ​ពី ១៩ ទៅ ២០​អង្សារសេ។

ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ថែរក្សា​សុខភាព​ឲ្យ​បាន​ខ្ជាប់ខ្ជូន​ជាពិសេស​វីរ​កងទ័ព​ ដែល​កំពុង​ឈរ​ជើង​នៅ​តាម​បន្ទាត់​ព្រំដែន ជួរ​ភ្នំដង​រែក៕ ​​​​

ព័ត៌មានថ្មីៗ