សារអេឡិចត្រូនិច
លោក សោម សារុន អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ទទួលមរណៈភាព​


អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក សោម សារុន ត្រូវបាន​គេ​រាយការណ៍ ថា​បានទទួល​មរណៈភាព​ហើយ​កាលពី​វេលា​​ម៉ោង ៦​និង​២០​នាទី​ព្រឹក ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ ដោយ​រោគាពាធ ក្នុង​ជន្មាយុ​៦២​ឆ្នាំ ។​
​ ​
​សព​លោក សោម សារុន បាន​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​លេខ​៣១ ផ្លូវ​០៩ ក្នុង បុរី​ប៉េង​ហួត បឹង​ស្នោរ ។ ភរិយា​របស់លោក សោម សារុន មានឈ្មោះ ហេង មុនី​ថង និង​មានកូន ចំនួន​២​នាក់ ៕​