សារអេឡិចត្រូនិច
ក្រុមមន្ត្រី​គយ​ចិន​ចាប់​រឹបអូស​បាន ស្រកា​សត្វ​ពង្រូល​ជាង​១១​តោន​


ក្រុមមន្ត្រី​គយ​នៅ​ទីក្រុង​សិន​ចិន ប្រទេស​ចិន បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ពួកគេ​បាន​ចាប់បាន​ស្រកា​សត្វ​ពង្រូល​ចំនួន​១១,៩​តោន ដែល​ត្រូវបាន​ជួញដូរ​ចេញពី​អាហ្វ្រិក​។ នេះ​ជាការ​ចាប់បាន​ស្រកា​សត្វ​ពង្រូល​ដ៏​ច្រើន​បំផុត​នៅក្នុង​ករណី​តែមួយ ដែល​ត្រូវបាន​រកឃើញ​ដោយ​ក្រុមមន្ត្រី​គយ​នៃ​ប្រទេស​នេះ​។​

​ស្រកាពង្រូល​ទាំងនេះ ត្រូវបាន​ប៉ាន់​ស្មានថា គឺ​ស្មើ​នឹ​ចំនួន​សត្វ​ពង្រូល​យ៉ាងហោចណាស់​ចំនួន​២០.០០០​ក្បាល​។​​សត្វ​ពង្រូល​ជា​ប្រភេទ​សត្វ​មួយ​ដែល​ត្រូវបាន​ចុះបញ្ជី​សត្វ​ហាមឃាត់​របស់​ក្រុម​អង្គការ​ការពារ​សត្វព្រៃ​អន្តរជាតិ​ដែល​ហាមឃាត់​ការទិញ​ដូរ​សត្វ​ពង្រូល​និង​ផលិតផល​ដែល​ធ្វើ​ពីស​ត្វ​នេះ ។​

​លោក ចិន ឈុន​ហ្វា​ង អនុប្រធាន​គយ​ចិន​នៃ​ក្រុង​សិន​ចិន​បាន​និយាយថា ដីកាចាប់ខ្លួន ត្រូវ​បានចេញ​ដើម្បី​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​ក្នុងករណី​ជួញដូរ​ស្រកា​សត្វ​ពង្រូល​នេះ​៕