សារអេឡិចត្រូនិច
ខ្លា​ចាស់​ Rooney រក​បាន​ Hat trick ឲ្យ​​ Everton មួយ​គ្រាប់​


Wayne Rooney បាន​ត្រឡប់​ទៅ​រក​ភាព​ខ្លាំង​របស់​ខ្លួន​វិញ​ក្រោយ​រក​បាន​៣​គ្រាប់​ម្នាក់​ឯង​ឲ្យ​ Everton យក​ឈ្នះ​ West Ham ៤​ទល់​នឹង​០។

ការ​ប្រកួត​នៅ​ទឹកដី​ Goodison Park​ កាល​ពី​យប់​មិញ​លេង​បាន​​​ ១៨​នាទី​អតីត​ខ្សែ​ប្រយុទ្ធ​ Manchester United មាន​ឱកាស​ទាត់​ប៉េណាល់ទី​មួយ​គ្រាប់​តែ​ត្រូវ​ជួយ​ដោយ​អ្នក​ចាំ​ទី​ យ៉ាង​ណា​ពេល​បាល់​ប្លាត​​មក​វិញ​ Rooney តែត​ថែម​បាន​សម្រេច។​

គ្រាប់​ទី​ពីរ​កើត​ឡើង​នៅ​១០​នាទី​បន្ទាប់​​​ជា​ថ្វី​ជើង​របស់​ Rooney ដដែល​ក្រោយ​មិត្ត​រួម​ក្រុម​បញ្ជូន​បាល់​ឲ្យ​ឈរ​ទាត់​តែ​ម្នាក់​ឯង។ ដោយ​ឡែក​នៅ​វគ្គ​ទី​ពីរ​នាទី​៦៦​ម្ចាស់​អាវ​លេខ​១០​របស់​ Everton បាន​ស៊ុត​គ្រាប់​ទី​៣​ដ៏​អស្ចារ្យ​គឺ​ទាត់​តាំង​ពី​ពាក់​កណ្ដាល​តារាង​បន្ទាប់​ពី​​អ្នក​ចាំ​ទី​ Joe Hart ឡើង​លើ​ព្យាយាម​ទាត់​បាល់​ផ្ដាច់​។​

ចុង​ក្រោយ​ខ្សែ​ការពារ​ Everton និង​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​វែល​ Ashley Williams បាន​តែត​បាល់​ជ្រុង​បញ្ចូល​ទី​គ្រាប់​ទី​៤​ជួយ​ក្រុម​លោក​ Sam Allardyce ឈ្នះ​ ៤​ទល់​នឹង​០៕