សារអេឡិចត្រូនិច
កិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ គឺប្រើរូបមន្តថ្មីនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីបង្កើតជាសហគមន៍រួមវាសនា


ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គឲ្យកាន់តែស៊ីជម្រៅ កិច្ចប្រជុំថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទីពីរបានបើកធ្វើនៅក្រុងភ្នំពេញ រាជធានីប្រទេសកម្ពុជា ។ ស្របនឹងការរំពឹងទុកជាទូទៅថា “ផែនការប្រតិបត្តិ៥ឆ្នាំនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ”និងគម្រោងថ្មីមួយចំនួននៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គត្រូវបានអនុវត្តនឹងជំរុញឲ្យកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គឈានចូលដំណាក់កាលរីកលូតលាស់យ៉ាងឆាប់រហ័សនោះ រូបមន្តសហប្រតិបត្តិការឡានឆាង-មេគង្គដែលមានលក្ខណៈពិសេសដូចជា“ប្រសិទ្ធភាពខ្ពស់និងភាពប្រាកដប្រជា”“ចាត់ទុកគម្រោងជាមូលដ្ឋាន”និង“ចាត់ទុកជីវភាពរបស់ប្រជាជនជាអាទិភាព”ក៏បានលេចចេញជារូបរាងជាសន្សឹមៗ ។

ទន្ទឹមនឹងការជំរុញកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ រូបមន្តឡានឆាង-មេគង្គក៏នឹងក្លាយទៅជាវេទិកាដ៏ថ្មីសន្លាងដែលបង្កើតឡើងសម្រាប់ការធ្វើសមាហរណកម្មតំបន់និងការបង្កើតសហគមន៍រួមវាសនាដែលសមស្របនឹងលក្ខណៈពិសេសរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ។

កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គដែលផ្តោតលើប្រសិទ្ធភាពខ្ពស់និងភាពប្រាកដប្រជា បានបង្កើតជាល្បឿនឡានឆាង-មេគង្គដែលមានភាពវិវឌ្ឍរីកចម្រើនជារៀងរាល់ថ្ងៃ មានផ្លែផ្កាជារៀងរាល់ខែ និងឈានដល់កម្រិតខ្ពស់ថ្មីជារៀងរាល់ឆ្នាំ។ប្រការនេះបានរក្សាឲ្យកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គមានកម្លាំងរស់រវើកដ៏ពេញលេញ ដែលនាំឲ្យភាគីនានាដែលចូលរួមជាមួយកិច្ចសហប្រតិបត្តិការនេះទទួលបានផលប្រយោជន៍ដ៏ពិតប្រាកដ។

កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានផ្តោតលើជីវភាពរស់នៅរបស់ប្រជាជនជាអាទិភាព ហើយបានកំណត់គោលដៅនៃកិច្ចសហប្រតិបត្តិការគឺជាកិច្ចកសាងសហគមន៍រួមវាសនាតែមួយ ដែលនាំឲ្យប្រទេសនានាតាមបណ្តោយទន្លេឡានឆាង-មេគង្គមានចំណាប់អារម្មណ៍កាន់តែស៊ីជម្រៅអំពីទំនាក់ទំនងដ៏ជិតស្និទ្ធនិងមានផលប្រយោជន៍ដូចគ្នានៃការហូបទឹកនៃទន្លេតែមួយ៕