សារអេឡិចត្រូនិច
ដំណើរទស្សនកិច្ចរបស់លោក Li Keqiang នាយករដ្ឋមន្ត្រីចិននៅប្រទេសកម្ពុជា៖ សាងសង់ស្ពានដែលជឿទុកគ្នានិងក្រាលផ្លូវឈ្នះ-ឈ្នះ


“ប្រទេសចិនបានជួយកសាងស្ពាននិងផ្លូវថ្នល់ច្រើនបំផុតនៅក្នុងប្រទេសកម្ពុជា។” “គ្មានអ្វីគួរឲ្យសង្ស័យឡើយ ស្ពានដែលល្អបំផុតគឺស្ពានមិត្តភាពរវាងប្រជាជនចិននិងកម្ពុជា ឯផ្លូវដែលល្អបំផុតជាការពិតណាស់គឺផ្លូវរួមគ្នាអភិវឌ្ឍរវាងប្រទេសចិននិងកម្ពុជា ហើយការមកដល់របស់ខ្ញុំលើកនេះ គឺក្នុងគោលបំណងដើម្បីបន្តសាងសង់ស្ពាននិងក្រាលផ្លូវបែបនេះតទៅទៀត... “ ប្រយោគទាំងបីនេះមាននៅក្នុងអត្ថបទរបស់លោកLi Keqiang នាយករដ្ឋមន្ត្រីចិនដែលបានចុះផ្សាយលើប្រព័ន្ធសារព័ត៌មានកម្ពុជា គ្មានអ្វីគួរឲ្យសង្ស័យនោះទេ វាគឺជាការឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងរស់រវើកនូវទំនាក់ទំនងរវាងចិននិងកម្ពុជា ។ ក្នុងរយៈពេល ៦០ ឆ្នាំកន្លងមក ប្រទេសចិននិងកម្ពុជាបានរួមសហការគ្នាស្ថាបនានូវស្ពានផ្លាស់ប្តូរនិងប្រាស្រ័យទាក់ទងគ្នា ផ្លូវជឿទុកចិត្តគ្នា ស្ពានសហប្រតិបត្តិការ ផ្លូវផ្តល់ផលប្រយោជន៍ដល់គ្នា ស្ពានតភ្ជាប់ដួងចិត្តប្រជាជន និងផ្លូវនៃក្តីស្រឡាញ់។

“ ស្ពានផ្លាស់ប្តូរនិងប្រាស្រ័យទាក់ទងគ្នា “ ៖  ប្រទេសចិននិងកម្ពុជាមានទំនាក់ទំនងគ្នាតាំងពីយូរលង់ណាស់មកហើយ។ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ១៩៥៨ ។ បន្ទាប់ពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ ២០១០  ការផ្លាស់ប្តូរនិងកិច្ចសម្របសម្រួលរវាងប្រទេសទាំងពីរនៅលើបញ្ហាតំបន់និងអន្តជាតិបានត្រូវបង្កើនថែមទៀត។

“ផ្លូវជឿទុកចិត្តគ្នា “ ៖ ប្រទេសចិននិងកម្ពុជាគោរពគ្នាទៅវិញទៅមកប្រកបដោយសមភាព ។ នៅក្នុងសហគមន៍អន្តរជាតិដែលមានការប្រែប្រួលយ៉ាងស្មុគស្មាញ ប្រទេសទាំងពីរបានគោរពនិងជឿទុកចិត្តគ្នានៅលើបញ្ហាយកចិត្តទុកដាក់យ៉ាងខ្លាំងដូចគ្នានិងឈរលើគោលការណ៍គាំពារសេចក្តីថ្លៃថ្នូរនៃប្រជាជន អធិបតេយ្យភាពនិងឯករាជ្យ។

“ស្ពានសហប្រតិបត្តិការ “ ៖ កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងកម្ពុជាមានភាពញឹកញាប់ពីមួយថ្ងៃទៅមួយថ្ងៃ  គំនិតផ្តួចផ្តើមស្តីពីខ្សែក្រវាត់មួយនិងផ្លូវមួយ បានតភ្ជាប់ជាមួយតម្រូវការអភិវឌ្ឍន៍របស់កម្ពុជា ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំទីមួយនិងជាប្រភពបណ្តាក់ទុនច្រើនបំផុតរបស់ប្រទសកម្ពុជា។

“ផ្លូវផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក “ ៖ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុជាដើមបានជំរុញដល់ការអភិវឌ្ឍឧស្សាហកម្មកម្ពុជានិងមានអំណោយផលដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងការប្រកបអាជីពរបស់ប្រជាពលរដ្ឋកម្ពុជា។

“ស្ពានតភ្ជាប់ដួងចិត្តប្រជាជន “ ៖ ការផ្លាស់ប្តូរផ្នែកវប្បធម៌មនុស្សជាតិរវាងប្រទេសទាំងពីរមានភាពញឹកញាប់ ។ ឆ្នាំ២០១៧ ភ្ងៀវទេសចរចិនទៅកម្សាន្តនៅកម្ពុជាមានដល់ទៅជាង ១ លាននាក់ កើនជាងរយៈពេលដូចគ្នានៃឆ្នាំ២០១៦ចំនួន ៤៥ %  ប្រទេសចិនក្លាយជាប្រទេសជាប្រភពភ្ញៀវទេសចរបរទេសច្រើនបំផុតរបស់ប្រទេសកម្ពុជា។

“ផ្លូវក្តីស្រឡាញ់ “ ៖  ក្នុងដំណើរទស្សនកិច្ចលើកនេះ លោកLi Keqiangនិងសម្តេច ហ៊ុនសែនបានអញ្ជើញចូលរួមពិធីប្រកាសជាផ្លូវការអំពីគម្រោង «ដំណើរនៃក្ដីស្រលាញ់ពីបេះដូង» នៅកម្ពុជា ដែលនឹងសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ និងមន្ទីរពេទ្យខេត្តត្បូងឃ្មុំ និងគម្រោងប្លង់ស្ថាបត្យកម្មអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ៕