សារអេឡិចត្រូនិច
ព្រះវិហារអាថ៌កំបាំង ទេវតាជួយកសាង នៅអាហ្វ្រិក


រឿងនិទាន​រ៉ាយរ៉ាប់​ថា មនុស្ស​នឹង​ទទួលបន្ទុក​ការងារ​សាងសង់​ព្រះវិហារ Lalibela នៅពេល​ថ្ងៃ ហើយ​ទេវតា​នឹង​ជួយ​នៅពេល​យប់ ។​ ​ស្ថាបត្យកម្ម​ក្នុង​ថ្ម នៅ​ប្រជុំជន​តូច​មួយ​ឈ្មោះ Lalibela គឺជា​សក្ខីកម្ម​ដ៏​ចម្លែក​បំផុត​ពី​ខឿនវប្បធម៌​ពិសេស​របស់​អេ​ត្យូ​ពី ទឹកដី​១ ដែល​ពហុ​ជាតិ​សាសន៍​ព្រមទាំង​ទំនៀមទម្លាប់​អស្ចារ្យ និង​ចម្លែកៗ ។​

ទីប្រជុំជន Lalibela ស្ថិតនៅ​រយៈកម្ពស់ ២៥០០​ម៉ែត្រ ប្រៀប​នឹង​ផ្ទៃសមុទ្រ​នៅ​តំបន់​ខ្ពង់រាប Ethiopia ។ ជុំវិញ​ទីប្រជុំ​ជននេះ​គឺជា​តំបន់ភ្នំ​ថ្ម និង​ហួតហែង ។ ស្តេច Lalibela (​គ្រងរាជ្យ​ពី​ឆ្នាំ ១១៨៧-១២២១) ជា​អ្នក​ងប់​ង​ល់​នឹង​សាសនា ។​ ​ដោយ​សង្ឃឹមថា សាងសង់​បាន​ប្រជុំ​ជននេះ​ទៅជា​កន្លែង​មួយ​ដូចជា Jerusalem លោក​បាន​ច្នៃប្រឌិត​ស្ថាបត្យកម្ម​សំណង់​ចម្លែក បំណង​បង្កើតជា​ទឹកដី​ព្រះ​មួយ​មាន​និមិត្តរូប​សក្តិ​សិទ្ធ ។ នៅទីនេះ កាលពី​សតវត្សរ៍​ទី​១៣ សាសនិក​គ្រិស្តសាសនា​បានចាប់ផ្តើម​ដាប់​ឆ្លា​ក់នូវ​ផ្ទាំង​ថ្ម ភ្នំ​ភ្លើងពណ៌​ក្រហម​ដើម្បី "​ស្ថាបនា​" ព្រះវិហារ ១៣ ។​

ព្រះវិហារ​៤​ក្នុងចំណោម​នោះ បានធ្វើ​រួចរាល់​ហើយ​ឈរ​ឯករាជ្យ​ជាមួយ​ផ្ទាំង​ថ្ម ដោយ​មានតែ​ផ្នែក​គ្រឹះ​ប៉ុណ្ណោះ ដែល​នៅ​ភ្ជាប់​ជាមួយ​ផ្ទាំង​ថ្ម "​មេ​" រីឯ​ព្រះវិហារ​៩​ទៀត​នៅ​ភ្ជាប់​ជាមួយ​ថ្ម "​មេ​" ដោយមាន​ផ្ទៃ​ខាងមុខ​ត្រូវបាន​បង្ហាញ​ចេញ ។​

មានរឿង​និទាន​ច្រើន​ជុំវិញ​ការស្ថាបនា​ព្រះវិហារ​នេះ ។ ក្នុងនោះ​មានរឿង​និទាន​ថា មនុស្ស​ជា​អ្នករ៉ាប់រង​ការស្ថាបនា​ព្រះវិហារ​ថ្ម​នៅពេល​ថ្ងៃ ចំណែក​ទេវតា​នឹង​ជួយ​កំលាំង​រុញច្រាន​ល្បឿន​សាងសង់​នៅពេល​យប់ ។​ ព្រះវិហារ​សម្លឹង​ពីលើ​ចុះ​​តាម​នោះ​ព្រះ George ជា​អង្គ​តាមឃ្លាំមើល​ការងារ​របស់​ទេវតា​ទាំងនោះ ។ ប្រហែល​ដូច្នេះហើយ​បានជា​ការងារ​ស្ថាបនា Lalibela ត្រូវបាន​សម្រេច​ក្នុង​ល្បឿន​យ៉ាង​លឿន គឺ​ប្រមាណ​២៣​ឆ្នាំ​ប៉ុណ្ណោះ ។

ហេតុ​នេះឯង​ព្រះវិហារ​នៅបាន​គេ​ស្គាល់​ថា នៅមាន​ឈ្មោះ​មួយទៀត​គឺ​ព្រះវិហារ​ព្រះ George ។​ ​រូប រចនាបថ​ក្នុង​​ ​ព្រះវិហារ​១១​ធ្វើ​ពី​កំ​អែរ​ភ្នំភ្លើង​ចែកជា​៣​ក្រុម ប៉ុន្តែ​គួបផ្សំ​ជា​ប្រព័ន្ធ​តែ​១ ដោយ​ត​ភ្ជាប់​គ្នា​តាម​ច្រក​ក្រោម​ដី ឬ​ផ្លូវ​របៀង ។ ព្រះវិហារ​ត្រូវបាន​ដឹក​ក្នុង​ជម្រៅ ៧m-១២m លើ​ភ្នំ ហេតុនេះ​ការសាងសង់​ដំបូង​ពិតជា​លំបាកលំបិន​ណាស់ ។​

ព្រះវិហារ​នេះ​ត្រូវបាន UNESCO ទទួលស្គាល់​ជា​សម្បត្តិ​ពិភពលោក​នៅ​ឆ្នាំ ១៩៧៨ ហើយ​៥​ឆ្នាំមុន អង្គការ​នេះ​ក៏បាន​សម្រេច​ធ្វើ​ដំបូល​ប្រក់​ពីលើ​បំណង​ការពារ​សំណង់​ប្រវត្តិសាស្ត្រ​មួយ​នេះ ៕