សារអេឡិចត្រូនិច
"ផ្កាខ្មោច​​"​ ទាក់ទាញ​អ្នកទេសចរ​នៅ​បែលហ្ស៊ិក​


អ្នកទេសចរ​ច្រើន​នាក់ បាន​កំពុង​ឈរ​ជា​ជួរៗ​នៅ​ប្រទេស​បែលហ្ស៊ិក​ដើម្បី​មើល​ផ្កា​កម្រ​និង​ដ៏​ធំ​ដែល​មាន​ក្លិន​​អាក្រក់​ដែល​ត្រូវបាន​គេ​អោយឈ្មោះ​ថា​"​ផ្កា​ខ្មោច​"​។​ សួន​រុក្ខជាតិ​បែលហ្ស៊ិក​នេះ បើកទ្វារ​ស្វាគមន៍​ក្រុម​ទេសចរ​ច្រើន​នាក់​ដែល​ចូល​មើល​ផ្កា​ដ៏​ចម្លែក​​ដែល​មាន​កម្ពស់​២,៤៤​ម៉ែត្រ​នេះ​ពី​ព្រឹក​រហូតដល់​ល្ងាច​។​

​ដោយសារ​តែ​ក្លិន​របស់​វា​មិនល្អ​នោះ  ផ្កា​នេះ​ត្រូវបាន​គេ​ហៅ​ថា​ផ្កា​ខ្មោច​។ ផ្កា​នេះ​មាន​ប្រភព​ដើម​របស់​វា​គឺ​​កោះ​Sumatra​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ហើយ វា​ដុះ​ចេញ​ផ្កា​ចំនួន​៣​ដង​ចាប់តាំងពី​ឆ្នាំ​២០០៨​មក ។​ ផ្កា​របស់​វា​អាច​រស់​បាន​តែ​៣​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​វា​បាន​ចេញ​ផ្កា​មក​នោះ​៕