សារអេឡិចត្រូនិច
រដូវវស្សា​​​ភ្ញៀវ​ទេសចរបន្ត​ទៅ​កម្សាន្ត​រមណីយ​ដ្ឋាន​វប្ប​ធ៌ម​ប្រវត្តិសាស្រ្ត​ប្រាសាទព្រះ​វិហារ​


ខេត្ត​ព្រះ​វិហារ ៖ ភ្ញៀវទេសចរ​​ជាតិនិង​អន្តរជាតិ​​ជាច្រើន​បន្តទៅ​កម្សាន្ត​រមណីយដ្ឋាន​​​វប្ប​ធ៌ម​ប្រវត្តិសាស្រ្ត​ប្រាសាទព្រះ​វិហារ ដែល​ជា​កេរមរតកបន្សល់​ទុក​ពី​ស្នាដៃ​ស្ថាប​ត្យ​កម្មខ្មែរ​សម័យ​ដើម​ ហើយ​បើ​ទោះ​បី​​រដូវ​នេះ​ជារដូវវស្សា​ភ្លៀង​ធ្លាក់​ខ្លាំង​ក៏ដោយ​ គេ​សង្កេត​ឃើញ​​ភ្ញៀវ​ទេសចរ​ នៅតែ​បន្ត​នាំគ្នា​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​​ជាហូហែរ​មិនដាច់​ជា​រៀង​រាល់​ថ្ងៃ ។

បើតាម​មន្ត្រី​ផ្នែក​ព័ត៌មាន​​របស់​អាជ្ញា​ធរជាតិ​ព្រះ​វិហារ​​ប្រចាំ​ទី​នោះ​ឱ្យដឹងថា ការ​ដែល​ភ្ញៀវទេស​ចរ​ធ្វើ​ដំណើរ​មក​កម្សាន្ត​​រមណីយដ្ឋាន​​​វប្ប​ធ៌ម​ប្រវត្តិសាស្រ្ត​ប្រាសាទព្រះ​វិហារច្រើន​មិន​ដាច់​បែបនេះ​ ដោយសារ​តែ​តំបន់​​នោះ​សព្វ​ថ្ងៃ​មាន​សភាព​ស្ងប់​ស្ងាត់​ មិនមាន​ការ​ប្រឈម​មុខដាក់​គ្នា​ ​រវាង​កងទ័ព​ទាំង២ដូច​ប៉ុន្មាន​ឆ្នាំ​នោះ​ទេ ។

មន្ត្រីបន្តថា​ អាជ្ញា​ធរជាតិព្រះ​វិហារ​កំពុង​តែ​ជំរុញ​ការ​អនុវត្ត​សកម្មភាព​យ៉ាង​សកម្ម​​ ក្នុង​ការ​អភិរក្ស​ ថែទាំ និង​ការពារ​សម្បត្តិ​ដ៏មហាសាល​​របស់​ខ្មែរ​ឱ្យកាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​ ដើម្បី​ជាប្រយោជន៍​ក្នុ​ងការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​​មក​កម្សាន្ត​ទី​នេះកាន់​តែច្រើន​ ៕​