សារអេឡិចត្រូនិច
​​​​បុរស​​ម្នាក់​យក​​ប៉័ង​តោ​កាប់​អ្នក​ដំណើរ​​​​របួស១១នាក់​​​


បុរស​អាយុ​​​៥៧​ឆ្នាំ​ម្នាក់ ​បាន​​យក​​​​កាបិត​ប៉័ង​តោ​​​​​ដេញកាប់​​អ្នក​ដំណើរ​នៅ​​លើ​រថយន្តក្រុង​​របស់​ក្រុម​ហ៊ុ​ន​មួយ​​​​នៅ​ហុងកុង ​​​កាល​ពី​ពេល​ថ្មី​​ៗ​​​​​នេះ ​​​បណ្ដាល​​ឱ្យ​​រ​ង​របួស​​​យ៉ាង​តិច​​១១នាក់​ ​​​បន្ទាប់​មក​​បុរ​ស​​នោះ​​​ត្រូវបាន​អ្នក​ដំណើរ​​​​ផ្សេង​ទៀត​​ចាប់​​បាន​​ និងបញ្ជូន​​​ឱ្យ​សមត្ថកិច្ច​​​ ។

​តាមប្រភព​ព័ត៌មានក្នុង​ស្រុក​របស់​​ហុង​កុង​ផ្សាយ​ថា ​​​​មុន​​ពេល​កើត​ហេតុ​រថយន្ត​ក្រុង​​​​​មួយ​គ្រឿង​ដឹក​​​អ្នក​ដំណើរ​​ប្រហែល​​២០នាក់​ ​នៅ​ក្នុង​ខណ្ឌទុន​មីន​​ឆ្ងាយ​ពី​​ឈូង​សមុទ្រ​​​វិចតូរីយ៉ា​ ។ ​​​​​លោកខេលវិន យីប ​ប៉ូលិស​ផ្នែក​​​ស្រាវ​ជ្រាវ​​​​​ឱ្យ​ដឹង​ថា ​​បុរស​ដែលបង្ក​ហេតុ​​​បាន​ជិះ​​​​​ក្នុង​រថយន្ត​ក្រុង​ជាមួយ​​​មនុស្ស​​​ម្នា​ដទៃ​​​ទៀត​​ ។ ក្រោយមក​​ក៏ក្រោកឡើង​​ដោយមានកាន់​កាំបិត​ប៉័ងតោ​​​​រត់​សំដៅ​​ទៅកាប់​​ស្ត្រី​​ជា​មិត្ត​រួម​ការ​ងារ ​​និង​បុរស​ដែល​​អង្គុយ​នៅ​​ខាងក្រោយ​​រថយន្ត​​យ៉ាង​​កំរោល​​តែម្ដង​​​​ ​ខណៈ​បុរស​​បង្ក​​​​​គ្មាន​​ប្រវត្តិ​ពីជំងឺ​សរសៃប្រ​សាទ​ទេ​​​​ ។

អ្នកដំណើរ​​ដែល​រង​របួស​​ទាំង​អស់​ត្រូវបញ្ជូន​ទៅ​​​សង្គ្រោះ​​បន្ទាន់​នៅមន្ទីរ​ពេទ្យ​​ ដែល​ភាគច្រើន​​របួស​ស្រាល ​ប៉ុន្តែ​​​មាន​​ស្ត្រី​អ្នក​ដំណើរ​​​ម្នាក់​បាន​ដាច់​ម្រាម​ដៃ​ម្ខាង​​​គួរ​ឱ្យ​​ញាក់​សាច់​​​ ។ គួរ​បញ្ជាក់​​​ថា កាល​ពី​​ប៉ុន្មាន​សប្ដាហ៍​​កន្លង​ទៅ​​​​​​​មាន​ហេតុ​​ការណ៍​​​ស្រដៀង​​គ្នា​នេះ​បាន​​កើត​ឡើង​​​ជា​ច្រើន​​លើក​​​​​​នៅ​​ប្រទេសចិន​​​​ ។ ​

កន្លងមក​​​​ប៉ូលិសក្នុង​ទីក្រុង​សឺន​​ជើនបាន​​ឃាត់​​ខ្លួន​បុរស​​ម្នាក់​ដែលបង្ក​​ហេតុ​ចាក់​សម្លាប់​មនុស្ស​​​​៣​នាក់​ និងកាល​ពីមុន​​​នេះ​ប៉ុន្មាន​ថ្ងៃ​​មាន​បុរស​ម្នាក់​ត្រូវ​ឃាត់​​​ខ្លួន​នៅ​តំបន់​​​ហ៊ឺណាន​​​​ ក្រោយ​ពី​​កាំបិត​​​​​​ធ្វើ​ឃាត​មនុស្ស​​ចំនួន​៥នាក់ ។ ​​គេ​នៅមិន​ទាន់​ដឹង​ពី​មូល​ហេតុ​​​នៃ​ទង្វើ​​ឃោ​រឃៅ​​​បែប​នេះ​ទេ ខណៈមន្ត្រីជំនាញ​​កំពុង​ស្រាវ​ជ្រាវ​​​ ៕​​