សារអេឡិចត្រូនិច
កូរ៉េខាងជើង​និយាយថា ជប៉ុន​បាន​ឆ្លង​ហួស​"​បន្ទាត់​យោធា​ដ៏​គ្រោះថ្នាក់​"


នៅ​មួយ​ថ្ងៃ​ក្រោយ​ពី​ជប៉ុន​បញ្ចេញ​នាវាចម្បាំង​ធំ​បំផុត​របស់​ខ្លួន​ចាប់តាំងពី​សង្គ្រាមលោកលើកទី​២​មក​ ​ប្រទេស​កូរ៉េ​ខាងជើង​បាន​​ព្រមាន​នៅ​ថ្ងៃ​ពុធ​នេះ​ថា​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​បាន​អនុវត្ត​កម្មវិធី​យោធា​ភាវូបនីយកម្ម​មួយ​ដែល​បាន​ដើរ​ហួស​ពី​"​បន្ទាត់​គ្រោះថ្នាក់​"​មួយ​រួច​ទៅ​ហើយ​។​

អត្ថាធិប្បាយដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​កណ្តាល​កូរ៉េ​ (KCNA)​ បាន​រំលេច​អោយឃើញ​សៀវភៅ​ស​ការពារជាតិ​របស់​ក្រសួង​ការពារជាតិ​ជប៉ុន​កាលពី​ខែ​មុន​ដែល​បាន​សង្កត់ធ្ងន់​លើ​តំរូវការ​អោយមាន​ការ​បង្កើបក​ម្លាំង​ និង​ទំហំ​កងកម្លាំងប្រដាប់អាវុ​ធ​ដែល​ជប៉ុន​ត្រូវការ​ដើម្បី​ការពារ​ទឹក​ដី​នៅ​ឆ្ងាយៗ​របស់ខ្លួន​។​

​សៀវភៅ​បាន​អំពាវនាវ​អោយ​បង្កើត​"​សមត្ថភាព​ទប់ទល់​ដ៏​ល្អិតល្អន់​"​មួយ​ដើម្បី​ត​តប​នឹង​ការ​គំរាម​ពី​កាំជ្រួច​ផ្លោង​ទៅ​ពី​កូរ៉េខាងជើង​។​

​ទីភ្នាក់ងារ​ KCNA​ បាន​និយាយថា​"​នេះ​គ្មាន​អ្វី​ក្រៅតែពី​ឧបាយកល​បោក​បញ្ឆោត​របស់​ជប៉ុន​ដើម្បី​ធ្វើអោយ​ទង្វើ​របស់​ខ្លួន​មាន​ភាព​ត្រឹម​​ត្រូវ​និង​ដើម្បី​ប្រែក្លាយ​ខ្លួនឯង​ជា​មហាអំណាច​យោធា​មួយ​ដែល​វា​នឹង​ទៅ​ហួស​ពី​ខ្សែបន្ទាត់​គ្រោះថ្នាក់​៕