សារអេឡិចត្រូនិច
ម៉ាលី​៖ ​គូប្រជែង​ទទួល​ស្គាល់​បរាជ័យ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​


តាំង​ពី​មុន​ពេល​ចេញ​ផ្សាយ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ម៉ាលី​​ជុំ​ទី​២​ លោក​ SOUMAILA CISSE បាន​ទទួល​ស្គាល់​កាល​ពី​ល្ងាច​ថ្ងៃទី​១២​​ សីហា​ នូវ​បរាជ័យ​របស់​លោក​ហើយ​ លោក​នឹង​ទៅ​ជួប​ជា​មួយ​គូ​ប្រជែង​លោក​ IBRAHIM BOUBACAR KEITA ហៅ​កាត់​ថា​ IBK ដើម្បី​សម្ដែង​ការ​អបអរ​សាទរ​ចំពោះ​ជ័យ​ជម្នះ​របស់​លោក​ ។​

លោក​ SOUMAILA CISSE អះអាង​ថា​ គ្រួសារ​ខ្ញុំ​ និង​រូប​ខ្ញុំ​ផ្ទាល់​នឹង​ទៅ​កាន់​គេហដ្ឋាន​របស់​លោក​ KEITA អនាគត​ប្រធានាធិបតី​ម៉ាលី​ សម្ដែង​ការ​អបអរ​ដល់​ជ័យ​ជម្នះ​របស់​លោក​ ។​ សូម​ឱ្យ​ព្រះ​ជា​ម្ចាស់​ជួយ​ទ្រទ្រង់​ដល់​ប្រទេស​ម៉ាលី​ ។​ ក្រោយ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ជុំ​ទី​១​ លោក​ IBRAHIM BOUBACAR KEITA ទទួល​សំឡេង​បាន​ ៣៩,៧៩%​ ទល់​នឹង​១៩,៧០%​ សម្រាប់​គូប្រជែង​របស់​លោក​ ហើយ​ក្លាយ​ជា​អ្នក​ដែល​សង្ឃឹម​ជាប់​ឆ្នោត​ខ្លាំង​ក្នុង​ការ​បោះ​ឆ្នោត​ជុំទី​២​ ។​ មុន​នេះ​បន្តិច​ប្រភព​ដែល​ជិត​ដិត​នឹង​គណៈ​កម្មាធិការ​រាប់​សន្លឹក​ឆ្នោត​គូស​បញ្ជាក់​ថា​ ក្រោយ​រាប់​សន្លឹក​ឆ្នោត​រួចរាល់​ជិត​២​ភាគ៣​​ លោក​ IBK​មាន​សំឡេង​នាំ​មុខ​ដាច់​ឆ្ងាយ​ ៕​