សារអេឡិចត្រូនិច
ភ្ញៀវ​ទេសចរ​ទៅទស្សនា ​ប្រាសាទព្រះវិហារ​មានចំនួន​កើនឡើង


ខេត្តព្រះវិហារ ៖ នៅ​តំបន់ប្រសាទព្រះវិហារ​សភាព​ការណ៍​​​មានការស្ងប់ស្ងាត់​ល្អ​នារដូវវស្សានេះ ភ្ញៀវ​ទេសចរ​ជាតិ​ និងអន្តរជាតិ​​នៅ​តែ​បន្ត​​ទៅទស្សនា​ជា​រៀង​រាល់​ថ្ងៃ​មិន​ដាច់ នេះបើ​តាមការ​អះអាងរបស់​មន្ត្រី​អាជ្ញាធរ​ជាតិ​ព្រះវិហារ​បាន​និយាយ​កាលពីព្រឹកថ្ងៃទី​១៣ សីហា ២០១៣ នេះ ។

ជាក់ស្តែង​ពេលនេះ ថ្វី​ដ្បិត​តែ​​មានភ្លៀង​ធ្លាក់​ក៏ពិតមែន ប៉ុន្តែនៅលើប្រសាទព្រះវិហារ​​មាន​ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្ត​រជាតិ​​​នៅ​តែកើន​ឡើង​ទៅ​ទស្សនា​ដដែល ដូច​ជានៅ​រមណីដ្ឋាន វប្បធម៌​ប្រវត្តិ​សាស្ត្រ ប្រាសាទព្រះវិហារ​ក្នុង​មួយ ថ្ងៃៗ​មាន​ពី​១០០នាក់​ ទៅ​​១៥០នាក់​ ។ គេសង្កេតឃើញថា​ ភ្ញៀវ​ទេសចរ​មិនត្រឹមតែទៅ​កម្សាន្តនោះទេ ថែមទាំងពួកគេ​ឡើងទៅ​ធ្វើពិធីបុណ្យទាន​នៅ​ក្នុង​វត្ត​​កែវ​សិក្ខាគិរី​ស្វារៈ​ ហៅវត្តប្រាសាទព្រះ​វិហារ​ តាមគន្លង​ព្រះពុទ្ធសាសនា​ដែលជា​សាសនា​របស់ជនជាតិខ្មែរយើង​ជា​រៀង​រាល់ថ្ងៃផងដែរ​ ។