សារអេឡិចត្រូនិច
អ៊ីស្រាអែល​ដោះលែង​អ្នកទោស​ប៉ាឡេ​ស្ទីន​២៦​នាក់​


ប្រទេស​អ៊ីស្រាអែល​បាន​ដោះលែង​អ្នកទោស​ប៉ាឡេ​ស្ទីន​ចំនួន​២៦​នាក់​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ដែល​នឹង​ឃើញ​​ដំណើរការ​នៃ​កិច្ចចរចា​រកសន្តិភាព​ចាប់ផ្តើម​ឡើង​វិញ​នៅ​ក្នុង​សប្តាហ៍​នេះ​។

​អ្នកទោស​ប៉ាឡេ​ស្ទីន​ចំនួន​២៦​នាក់​នេះ ត្រូវបាន​ដោះលែង​កាលពី​ថ្ងៃ​អង្គារ​នៅ​មុន​ពេល​ភាគី​ទាំង​២​បាន​គ្រោង​ធ្វើ​ជំនួប​ចរចា​សន្តិភាព​ដោយ​​ផ្ទាល់​បន្ទាប់ពី​មាន​ជម្លោះ​កើនឡើង​អំពី​ការសាងសង់​លំនៅដ្ឋាន​ដ៏​ចម្រូងចម្រាស់​រវាង​ភាគី​ទាំង​២​នេះ​។​

​ប្រទេស​អ៊ីស្រាអែល និង ក្រុម​អ្នកតំណាង​របស់​ប៉ាឡេ​ស្ទីន នឹង​ចាប់ផ្តើម​កិច្ចចរចា​សន្តិភាព​ដោយ​ផ្ទាល់​នៅ​ទីក្រុង​ហ្ស៊េ​រុយ​សាឡឹម ប្រទេស​​អ៊ីស្រាអែល នៅ​ថ្ងៃ​ពុធ​នេះ បន្ទាប់​ពី​កិច្ចចរចា​សន្តិភាព​នេះ​បាន​ជាប់គាំង​អស់​រយៈពេល​៣​ឆ្នាំ​៕