សារអេឡិចត្រូនិច
រូងភ្នំត្បូង (រឺដង្កូវបញ្ចេញពន្លឺ) Waitomo នៅប្រទេស​​នូវែល​សេឡង់


ថ្ងៃនេះ everyday សូមនាំប្រិយមិត្តទាំងអស់ទៅទស្សនាទីកន្លែងមួយ ដែលមានទិដ្ឋភាពស្រស់ស្អាតហើយចម្លែកនៅ ប្រទេស​នូវែល​សេឡង់ដែល មានឈ្មោះថា រូងភ្នំដង្កូវបញ្ចេញពន្លឺ Waitomo។

រមណីយដ្ឋាននេះស្ថិតនៅជាយទីក្រុង Waitomo នៅកោះភាគខាងជើងនៃ ប្រទេសនូវែលសេឡង់។ វាជាទីចាប់ អារម្មណ៍របស់ទេសចរដោយសារចំនួនដ៏ ច្រើនលើសលប់នៃសត្វដង្កូវមួយប្រភេទដែលរស់នៅក្នុងរូងភ្នំនេះ ហើយ ដង្កូវប្រភេទនេះបានបញ្ចេញពន្លឺពណ៌ខៀវ និងបៃតងដ៏ស្រស់ស្អាតហាក់ដូច ជាត្បូងដ៏មានតម្លៃ។ នៅពេលដែលអ្នក ធ្វើដំណើរចូលទៅកាន់រូងភ្នំនេះ អ្នក នឹងមានអារម្មណ៍ហាក់ដូចជាបានចូលទៅកាន់ពិភពដ៏ស្រស់ស្អាតមួយ ពោរ ពេញទៅដោយពន្លឺត្រចះត្រចង់ និងហ៊ុំព័ទ្ធទៅដោយត្បូងដែលមានពន្លឺ នៅពីលើលោកអ្នក ។

ដោយសារតែភាពស្រស់ស្អាតរបស់វានេះហើយទើប ក្នុងមួយឆ្នាំៗរដ្ឋាភិបាល នូវែលសេឡង់ប្រឹងប្រែងក្នុងការ ថែរក្សាការពារ និងអភិវឌ្ឍរមណីយដ្ឋាននេះ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងទទួលបានប្រាក់ចំនេញជាច្រើនពី រមណីយដ្ឋាននេះ។