សារអេឡិចត្រូនិច
ហោរាសាស្រ្តប្រចាំថ្ងៃ
ថ្ងៃ ៤ កើត ខែវិសាខ ព.ស.២៥៦១ ឆ្នាំរកា នព្វស័ក
ត្រូវ​នឹង ថ្ងៃ សៅរ៏ ទី ២៩ ខែ មេសា ឆ្នាំ ២០១៧
  • rat
    ជូត
  • ox
    ឆ្លូវ
  • tiger
    ខាល
  • tiger
    ថោះ
  • dragon
    រោង
  • snake
    ម្សាញ់
  • horse
    មមី
  • goat
    មមែ
  • monkey
    វក
  • rooster
    រកា
  • dog
    ចរ
  • pig
    កុរ
Rat
ថ្ងៃ ៤ កើត ខែវិសាខ ព.ស.២៥៦១ ឆ្នាំរកា នព្វស័ក ត្រូវ​នឹង ថ្ងៃ សៅរ៏ ទី ២៩ ខែ មេសា ឆ្នាំ ២០១៧


 

រាសី​ស្រុតចុះ ។ នៅថ្ងៃនេះ លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង និង​ចេះ មើលមុខ​ក្រោយ​ទើប​ពុំមាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ពេលព្រឹក​មាន​ភាព​រកាំ​រ​កូ​ស​ច្រើនតែ ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ​រះ​ពេញ​អាកាស​វេហា​ឧបទ្រពចង្រៃ ទាំងពួង​នឹង​វិនាស​ជា​អហោសិកម្ម​អស់ហើយ លោកអ្នក​ប្រកប​របរ​ពេញដៃពេញជើង​ឡើងវិញ ។​ ​ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន ការប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង គ្នា ៕


ទំនាយឆ្នាំកំណើត

ឆ្នាំជូត (កណ្ដុរ) ពង្សទេវតាប្រុស ត្រូវកាលនាយសារថី នាំយកព្រះតេមិយ ជាមនុស្ស គ ទៅកប់ ។ ឆ្នាំជូត កាលនៅពីតូច អភ័ព្វ ពំនាក់អាស្រ័យនឹងញាតិកា មិនបាន បើអ្នកដទៃទើបពឹងបាន ដល់មកគ្រាក្រោយ នឹងមានបុណ្យវាសនា ធ្វើរាជការ យកអាសាចៅហ្វាយនាយ នឹងបានជា ឃុននាងចូលចិត្ត ជេរកូនប្រពន្ធ និងបរិភោគវត្ថុណាដែល ជាសត្រូវដល់ខ្លួនស្រឡាញ់តែទ្រព្យសម្បត្តិរបស់ខ្លួន ស្រឡាញ់រាប់អានសមណព្រាហ្មណ៍ ដាក់ទានដល់មនុស្សទីទ័លក្រ ។ បើ ស្ត្រីវិញ នឹងបានកូន ២ នាក់ ជាទីពឹង ពំនាក់អាស្រ័យ ។ អាយុបាន ១ ឆ្នាំ បីបាច់ថែរក្សាលំបាកណាស់ ព្រោះមានរោគច្រើន ។ អាយុបាន ១៥ ឆ្នាំ ត្រូវចេញពីលំនៅ ទៅនៅទីដទៃ ទើបមានលាភ ។ អាយុ ១១ _១២ _១៣ នឹងមានគ្រោះកាចម្ដង ប្រស្រ័យនឹងអ្នកធំបានល្អ ។ ព្រះអង្គា ជាចិត្ត ចិត្តនោះច្រើនតែឃ្លេង ឃ្លោងមិននឹងធឹង ចូលចិត្តរៀនចំណេះវិជ្ជា ការចេះដឹង មធ្យមល្មមចិញ្ចឹមខ្លួនបាន ។ ព្រះព្រហស្បត្តិ ជាអាសន៍ មានតណ្ហានឹងរាគ ច្រើន ។ ព្រះចន្ទ្រនិងព្រះពុធជាដៃ ធ្វើការងារច្រើនតែមិនសំរេចប្រយោជន៍ តែមានសេចក្ដីឧស្សាហ៍ ។ ព្រះសុខនិងព្រះសៅរ៍ ជាជើងច្រើនតែជាមនុស្ស ចូល ចិត្តដើរ ។