សារអេឡិចត្រូនិច
រមណីយដ្ឋានភ្នំតាម៉ៅ


ភ្នំតាម៉ៅ​មានទីតាំងស្ថិតនៅភូមិ​ត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មានចំងាយ ៤០គ.ម តាមផ្លូវ ជាតិលេខ ២ពីរាជធានីភ្នំពេញ បត់ស្តាំ ៥គ.ម តាមផ្លូវលំ ដោយប្រើរយះ​ពេលធ្វើដំណើរ​តាមរថយន្តអស់ ៤៥នាទី។ ភ្នំនេះជារមណីយដ្ឋានចំរុះមានប្រាង្គប្រាសាទ ព្រៃភ្នំ ធម្មជាតិ និងជា​សួនសត្វ​ដ៏ធំក្នុងប្រទេសកម្ពុជា។ តំបន់នេះ មានផ្ទៃដី ២៥០០ ហិចតា ដែលគេអោយឈ្មោះថា តំបន់ផ្ទៃដីការពារព្រៃឈើ។ ក្នុងចំនោមផ្ទៃដី ២៥០០ហិចតានេះ ផ្ទៃដីចំនួន ១២០០ហិចតា ត្រូវបាននាយកដ្ឋានរុក្ខាប្រមាញ់ រៀបចំដាំដើមឈើ និងរៀបចំសួនសត្វ ដែលមានផ្ទៃដី ៧០ហិចតា។ ផ្ទៃដី៧០ហិចតានេះ​រួមមាន ភ្នំចំនួន៥ គឺ ភ្នំតាម៉ៅ ភ្នំថ្មដុះ ភ្នំផ្តៅពន្ធ ភ្នំឆយ និងភ្នំបាំង។ ក្នុងចំណោម ភ្នំទាំង ៥ នេះមានភ្នំពីរ មានប្រាសាទបុរាណ គឺប្រាសាទតាម៉ៅ (ភ្នំតាំម៉ៅ) ប្រាសាទថ្មដុះ (ភ្នំថ្មដុះ) ។


                                                         តាមដងផ្លូវចូលទៅកាន់ភ្នំតាម៉ៅ


https://encrypted-tbn3.gstatic.com/images?q=tbn:ANd9GcRvtiPAGh6Xj3gX3XumqRHPZpbKdawk4RTg4oVfDh86zehimAjj




ប្រាសាទតាម៉ៅ(ភ្នំតាម៉ៅ)

ប្រាសាទតាម៉ៅកសាងនៅក្នុងសតវត្សរ៍ទី ១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី ១ និងឧទយាទិត្យាវរ្ម័នទី២ សម្រាប់ ឧទ្ទិសកុសលដល់ព្រហ្មមញ្ញសាសនា។ ប្រាសាទតាម៉ៅ សាងសងអំពី ថ្មស៊ិល្ត និងឥដ្ឋតាន់ក្រហម។ បច្ចុប្បន្ន ប្រាសាទ នេះបាក់បែកស្ទើរតែពុំអាចធ្វើការកត់សម្គាល់បាន។ ប្រាសាទនេះ ស្ថិតនៅកំពូល ភ្នំតាម៉ៅដែល មាន កំពស់ ៣០ ម ជិតព្រះវិហារវត្តភ្នំតាម៉ៅ ។

https://encrypted-tbn2.gstatic.com/images?q=tbn:ANd9GcQGoXdeBzIHEcNyY8p8-Q8cc1UxAxFH5k974JfLyk4scOGdqpnv



ប្រាសាទថ្មដុះ(ភ្នំថ្មដុះ)

ប្រាសាទថ្មដុះស្ថិតនៅទិស​ពាយ័ព្យនៃប្រាសាទភ្នំតាម៉ៅ។ ប្រាសាទថ្មដុះមានទីតាំង​នៅលើភ្នំថ្មរដុះ​ដែលមានកំពស់ ៣៥ ម ។ ប្រាសាទថ្មដុះ​សាងសង់ ក្នុងទស្សវត្យរ៍ទី ១១ អំពីថ្ម ស៊ិល្ត និងឥដ្ឋតាន់ក្រហម សព្វថ្ងៃប្រាសាទនេះ បាក់ បែកអស់មួយភាគធំ។ ប្រាសាទនេះ​ប្រជារាស្ត្រជិត ចូលចិត្តគោរពបូជា​ជាងប្រាសាទតាម៉ៅ ។



ប្រាសាទទាំងពីរ​ខាងលើបានក្លាយ​ជារមណីយដ្ឋាន​ទេសចរណ៍ គួរជាទីមនោរម្យដល់ភ្ញៀវជាតិ និងអន្តរជាតិ។ ក្រៅ ពីនេះតំបន់ភ្នំ​តាម៉ៅ​ក៏ជាកន្លែងសួនសត្វមួយ​យ៉ាងធំ ក្នុងប្រទេសកម្ពុជាយើងដែរ ដែលគ្រប់គ្រងដោយនាយក ដ្ឋាន រុក្ខាប្រមាញ់។ សួនសត្វនេះមានសត្វគ្រប់ប្រភេទចំនួន ៨៤ ដែលពីរប្រភេទត្រូវបាននាំពីបរទេស ប្រភេទសត្វ ជើង បួន មានចំនួន ៣៨ ប្រភេទ បក្សីមានចំនួន ៣៨ ប្រភេទ ល្មូន ចំនួន៨ ប្រភេទ ។ តំបន់រមណីយដ្ឋានទាំងពីរ ខាង លើបានផ្តល់​ឪកាសឲ្យភ្ញៀវទេសចរ​អាចកំសាន្តជាមួយ សួនសត្វ និងថ្មរភ្នំជាច្រើនដែល​ដុះនៅតំបន់នោះ ។

 

(ដោយ៖ TR)