សារអេឡិចត្រូនិច
ខ្វាក់​ក្លែងក្លាយ !


អ្នកដំណើរម្នាក់បោះក្រដាសប្រាក់ដុល្លារ ចូលកំប៉ុងអ្នកសុំទាន តែក្រដាសប្រាក់ត្រូវខ្យល់ បក់ប៉ើងទៅម្ខាងចម្ងាយប្រហែលពីរម៉ែត្រ ។ អ្នកសុំទានស្ទុះតាមក្រដាសប្រាក់មួយដុល្លារ ជាប់ ។ឃើញដូច្នេះអ្នកដំណើរបើកភ្នែកធំៗ ៖ យី, ឯងមិនមែនខ្វាក់មែនទែនឯណា។ ប៉ុន្មានថ្ងៃដើរកាត់ទីនេះខ្ញុំខំតែជឿថា ឯងជាមនុស្សខ្វាក់ ។ អ្នកសុំទានលើកដៃឃាត់ ៖

-កុំមាត់ឮពេក ។ អ្នកសុំទានដែលចំណាំ តែអង្គុយសុំលុយត្រង់កន្លែងនេះគេអត់មកទេ។ ខ្ញុំចូលជំនួសគេមួយពេលរកលុយចាយតើ ។
-ចុះអ្នកសុំទានខ្វាក់មែនទែននោះទៅ ណាហើយ ?
-ថ្ងៃនេះគេទៅមើលកុនរឿងថ្មី ។

ព័ត៌មានពេញនិយម