សារអេឡិចត្រូនិច
កុំតែអញឆ្លាត


ថ្ងៃមួយមានអ្នកប្រមឹក​គាត់ចង់ធ្វើដំណើរទៅវិមានឯករាជ្យ តាមពិតទៅថ្ងៃនោះគាត់នៅជិត វិមានឯករាជ្យហ្នឹងហើយតែ ដោយសាតែគាត់ស្រវឹងខ្លាំងពេក គាត់ចាំមិនបាន ពេលនោះ គាត់ ក៏ដើរទៅរកម៉ូតូដុបហើយនិយាយថា "ម៉ូតូ ! ជូនអញ ទៅ វិមានឯករាជ្យ បន្តិច " ម៉ូតូ ស៊ីឈ្នួលក៏ នឹកឆ្ងល់មួយស្របក់ ព្រោះ ថាកន្លែងហ្នឹងគឺវិមានឯករាជ្យ តែដោយសា តែគាត់​ចង់បានលុយផង ដែរក៏និយាយថា "អញ្ចឹងលើងមកខ្ញុំជូនទៅ " ម៉ូតូឈ្នួលក៏ធ្វើ ហាក់បីដូច ជាបើកទៅមុខបាន បន្តិច ក៏និយាយថា "ដល់វិមានឯករាជ្យហើយ" អ្នកស្រវឹងស្រា ក៏ចុះពី ម៉ូតូមិននិយាយអ្វីទេទាញយក ប្រាក់ ៥ ដុល្លា អោយម៉ូតូស៊ីឈ្នួលហើយ និយាយដោយ គោលបំណងល្អថា "ថ្ងៃមុខថ្ងៃក្រោយកុំបើកម៉ូតូលឿនខ្លាំងពេក ប្រយ័ត្ន មានគ្នោះថ្នាក់កុំថា អញមិនប្រាប់ណា "ម៉ូតូស៊ីឈ្នួលមិននិយាយអ្វីព្រោះថាគាត់បាន ៥ដុល្លាដោយងាយ។

អ្នកប្រមឹកនោះគាត់ក៏ដើរទៅមុខបានបន្តិចទៀត ឃើញវត្ថុមួយដុំៗ ហើយគាត់ កើតការ មន្ទិលសង្ស័យ ក៏ចាប់វត្ថុ ដុំៗ នោះយកមកលិតមើលហើយគិតក្នុងចិត្តថា "អេ ខ្លិនអញ្ចឹង អាចម៍ឆ្កែទេដឹង? " តែដោយសាតែគាត់នូវតែសង្ស័យ​​ យក មួយដុំមកស៊ី ទៀតអស់ បីដុំ។ ពេលនោះមានឆ្កែមួយនៅក្បែរ នោះវាក៏ជុះអាចម៍ទើបធ្វើអោយ អ្នកប្រមឹកនោះ ដឹងថា វត្ថុដុំ ៗ ហ្នឹងគឺអាចម៍ឆ្កែ ហើយគាត់និយាយបន្តទៀតថា "វាសំណាងល្អ ណាស់ដែលអញឆ្ងាត មិនបានជាន់" ។

ព័ត៌មានពេញនិយម