សារអេឡិចត្រូនិច
អ្នកដំណើរ​ទាំងអស់គ្នា​ សូម​ប្រយ័ត្ន! ស្ពាន​ព្រែក​តាម៉ាក់អាច​នឹង​មាន​គ្រោះថ្នាក់​


ភ្នំពេញ៖ ការ​បូម​ខ្សាច់​ចេញពីទន្លេ​ វាជាហា​និភ័យ​មួយ​ដ៏​ធ្ងន់​ធ្ងរ​សំរាប់​ប្រជាពលរដ្ឋខ្មែរ​ដែល​មាន​លំនៅស្ថាន​តាម​ដង​ទន្លេមេគង្គ។ ការ​បូមខ្សាច់​ អាច​មានផល​ប៉ះពាល់ច្រើន​ដូចជា៖ ការ​បាក់ដី ការ​បាត់​បង់​ផ្ទះសំបែង​របស់​ប្រជា​ពលរដ្ឋ​នៅតាមដងទន្លេ​ អាចប៉ះពាល់​ដល់​មច្ឆាជាតិ និង​បរិស្ថានធម្មជាតិ...។ Everyday សូមលើក​យក​ភស្ភុតាង​ជាក់​ស្តែង​ពី​ផលប៉ះពាល់​​​នៃ​ការ​បូមខ្សាច់ យើង​អាច​មើល​ រូបភាពខាងក្រោម នេះ​ជាគល់ស្ពាន​ព្រែកតាម៉ាក់ ជិតដល់​ថ្ងៃរលំបាក់​ហើយ​ ប្រសិន​បើ​មិន​មាន​សមត្ថកិច្ចចុះអន្តរាគមន៍។

បើ​យោង​តាម​​សមត្ថកិច្ច​​​បានឲ្យ​ដឹងថា ក្រុមសមត្ថកិច្ច​លោក​បាន​ចុះចាប់សាឡាង​​បូមខ្សាច់​​ខុស​ច្បាប់​ នៅម្តុំគល់ស្ពាន​ព្រែកតាម៉ាក់​ តែទោះបីជាយ៉ាងណាក៏ដោយ ក៏​មានសាឡាង​មួយចំនួន​តូច​​ដែល​បាន​បូមខ្សាច់​​មិន​មាន​ការ​សុំ​អនុញ្ញាត​ពីរាជរដ្ឋាភិបាលត្រឹមត្រូវ ដូច្នេះ Everyday សូមអំពាវ​នាវ​ដល់​ក្រុម​សមត្ថកិច្ច​មេត្តា​យកចិត្តទុកដាក់ក្នុង​រឿង​នេះ​ ឲ្យ​មែនទែន ព្រោះវា​អាច​ប៉ះ​ពាល់​ដល់​លំនៅ​ដ្ឋាន​ប្រជាពល​រដ្ឋយើង។

(ប្រភព៖ហ្វ៊េសបុក)