សារអេឡិចត្រូនិច
វិធីកំចាត់​​មូស​ចង្រៃ​តាម​បែប​​ធម្មជាតិដែល​លោក​អ្នក​មិន​ធ្លាប់​ដឹង!​


មូសតែង​តែ​រំខាន​ដល់​ការ​រស់​នៅ​​របស់​មនុស្ស​។ វាជាសត្វ​ដែល​អាច​​ចំលង​ជំងឺផ្សេងៗ ជាពិសេស គឺ ជំងឺ​គ្រុនឈាម​ ដែល​ឪពុក​ម្តាយ​​តែង​តែ​ មាន​ការ​ព្រយ​បារម្ភ​ចំពោះកូនតូចៗ។ ប៉ុន្តែ​ ប្រសិនបើ​អ្នក​ចង់​​កំចាត់​វានោះ​ វាមិន​មែនជា​​រឿង​ដែល​លំ​បាក​​នោះទេ។

អ្វីដែលអ្នក​ត្រូវ​​ធ្វើ​ដំបូងនោះ គឺ លុបថ្លុក និង​ប្រមូល​សំបក​​កង់​ឡាន​ រឺសំបក​កំប៉ុង​​ចាស់ៗ ដែល​អាច​ដក់​​ទឹក​នៅជុំវិញ​ផ្ទះ​របស់​អ្នក​​យក​ទៅកប់​ចោល។ ក្រៅពីនេះ​អ្នក​អាច​​ប្រើ​វិធីផ្សេងៗ​ទៀត​ដូច​ជា ប្រើ​ខ្ទឹមស​ រឺ​ខ្ទឹម​បារាំង ព្រោះ​វា​​មាន​ប្រសិទ្ឋ​ភាព​ក្នុង​ការ​កំចាត់​​សត្វ​មូស​ចង្រៃនេះ​ណាស់។

អ្នក​គ្រាន់​តែ​​លាយ​ទឹក​ខ្ទឹម (ខ្ទឹម​បុក​ រឺកិន​ហើយ​ច្របាច់​​យក​ទឹក​) ជាមួយ​​ទឹក​ធម្មតា (ខ្ទឹម​១កំពិស​​ធំលាយ​ជាមួយ​ទឹក​មួយ​ពែង​)​ កូរ​ឲ្យ​សព្វ​ ហើយ​ចាក់​ចូល​​ទៅក្នុង​​ដប​ស្រ្ពាយ ​រួច​បាញ់​​នៅ​ជុំវិញផ្ទះ​របស់​​អ្នក រឺក៏​កន្លែង​ដែល​​កូន​​របស់​អ្នក​លេង ក៏ដូច​ជា​​កន្លែង​អ្នក​អង្គុយ។ អ្នក​ក៏​អាច​ប្រើ​វា​​លាប ទៅលើ​ស្បែក​​របស់​អ្នក​ផងដែរ (វាមាន​ប្រសិទ្ឋ​ភាព​រហូត​ដល់ ៦​ ម៉ោង)។

ក្រៅពី​ខ្ទឹម អ្នក​ក៏អាច​​ប្រើ​ស្លឹក​គ្រៃ និង​សំប​ក​ក្រូច​​ផងដែរ។ ដុត​ស្លឹក​គ្រៃក្រៀម​ រឺសំបក​ក្រូច​​ក្រៀម​ ក្នុង​ក្អម​មួយ ដើម្បី​យក​ផ្សែង ដេញ​មូស​។ វាមាន​ប្រសិទ្ឋ​ភាព​ដូចគ្នា ព្រោះ​ក្លិន​ឈួល​​របស់​វា ធ្វើ​អោយ​មូស​ខ្លាច​​មិន​ហ៊ាន​ចូ​លជិត។ អ្នក​នឹង​រស់​នៅដោយ​​មាន​សេចក្តី​ខសាន្ត និង​អស់​បារម្ភអំពី​ការ​កើត​​ជំងឺ​គ្រុនឈាម លើ​កូន​តូចៗ​រ​បស់​​អ្នក។

កន្លែង​ដែល​មូស​ចូលចិត្ត​រស់​នៅមាន​ដូចជា៖ ទឹកស្រះតូចៗ ចានបាយ​ឆ្កែ កន្លែង​ដក់​ទឹក សំបក​កង់​ឡាន....

ព័ត៌មានថ្មីៗ