សារអេឡិចត្រូនិច
តើ​អ្នកធ្លាប់ដឹង​​ ប្រ​វ​ត្ដិ​ភ្នំ​បូកគោ​ដែរ​ឬទេ​?


ភ្នំ​បូកគោ​មាន​ចម្ងាយ ៤២​គីឡូម៉ែត្រ​ពី​ក្រុង​កំពត ។ ក្រុម​បរទេស​បានមក​ដល់​ដំបូង​គេ​នៅ​ឆ្នាំ​១៩១៧ លុះ​ក្រោយ​មក​ជនជាតិ​បារាំង​ម្នាក់​ឈ្មោះ រូ​លួស បានរៀបចំ​ឡើង​នា​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​១៩២២ ក្នុង​រា​ជ្ជ​កាល​ព្រះបាទ​ស៊ីសុវត្ថិ ។​

កាល​ដំបូង​ឡើយ បូកគោ​ជាទី​កន្លែង​សម្រាប់​សម្រាក​លំហែកាយរ​បស់​ពួក​អាណានិគម​បារាំង​ក្នុងការ​ផ្លាស់ប្តូរ​ធាតុអាកាស​នៃ​តំបន់​វាលរាប​ទី​តំបន់​កំពូលភ្នំ​នា​ឆ្នេរសមុទ្រ​។​

ភ្នំ​បូកគោ​មាន​កម្ពស់ ១០៧៥​ម៉ែត្រ ធាតុអាកាស​នៅ​ទីនោះ​មាន​ភាព​ត្រជាក់​បង្គួរ រុក្ខជាតិ​ទាំងទ្បាយ​មាន​ភាព​រីក​ស្រស់​គ្រប់ពេលវេលា ព្រមទាំង​មាន​ទេសភាព​ធម្មជាតិ​ដ៏​ល្អៗ​៕