សារអេឡិចត្រូនិច
អង្គរនៅហ្វីលីពីន


ឆ្នាំ ១៩៨៤ ជំរំជនភៀសខ្លួនខ្មែរ នៅ ម៉ានីឡា ហ្វីលីពីន ៖ជនភៀសខ្លួនខ្មែរ បានបន្សល់ទុកស្នាដៃដ៏ស្រស់វិសាលមួយ គឺ ប្រាសាទអង្គរគម្រូ សង់ពីស៊ីម៉ង់ត៍ នៅក្នុងជំរំនោះ។ ក្រោយពី ជនភៀសខ្លួនខ្មែរ បានចាកចេញទៅរស់នៅ ប្រទេសទីបីអស់ រដ្ឋាភិបាលហ្វីលីពីន បានផ្លាស់ប្តូរកន្លែងនេះ ទៅជា Technology Park ដោយមានសង់អាគារថ្មីៗ ប្លែកៗ មានទីផ្សារអ៊ូអរ។ ប៉ុន្តែ គេនៅរក្សាទុក រូបចម្លាក់អង្គរគម្រូនេះ នៅដដែល ពុំមានផ្លាស់ប្តូរឡើយ ហើយទីនេះ ក៏បានក្លាយជាសួនកំសាន្ត មានទេសចរ ចូលមកថតរូបលេង ជាប្រចាំ។

ជនភៀសខ្លួននៅទីនេះ មានពីរក្រុម។ មួយជាជនភៀសខ្លួនខ្មែរ ដែលរត់ចេញទៅកម្ពុជាក្រោម ហើយភៀសខ្លួនតាមទូក ទៅដល់ហ្វីលីពីន។ ក្រុមនេះ ភាគច្រើន ចេះនិយាយភាសាយួន។ នៅជំរំនេះ ជនភៀសខ្លួន អាចដាក់ពាក្យសុំទៅជ្រកកោន ប្រទេសទីបី ក្នុងពិភពលោក ដែលស្មគ្រចិត្តទទួលយកជនភៀសខ្លួន។

ក្រុមទីពីរ ជាខ្មែរភៀសខ្លួន ដែលជាប់ឆ្នោត ត្រូវចេញទៅអាមេរិក តែពុំទាន់មាន sponsor ហើយដែល ត្រូវទទួលការសិក្សា ៦ខែសិន ទើបអោយចេញទៅអាមេរិក។