សារអេឡិចត្រូនិច
ម្ចាស់ភាគហ៊ុនធំ​​​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​នៅ​ចិន​​ត្រូវបាន​លង់​ទឹក​ស្លាប់​​ក្នុង​អាង​ទឹក


ចិន៖ លោក Wu Jisheng ត្រូវ​បាន​គេ​​ស្គាល់ថា ជា​ម្ចាស់​ភាគហ៊ុនក្រុមហ៊ុន​បច្ចេកវិទ្យា​​ធំជាងគេ​នៅ​ខេត្ត Shenzhen ទាក់ទង​នឹង​​ប្រព័ន្ឋ​បច្ចេកវិទ្យា​ Timekeeping និង ប្រព័ន្ឋសុវត្ថិភាព Bio-metric។

ជារឿយៗ លោកតែង​តែ​​នាំ​ក្រុម​គ្រួសារ​​ទៅ​លំហែ​រ​កំសាន្ត​នៅសណ្ឋាគារ​  Four Seasons នៅ ម៉ាកាវ តែ​កាលពីពេល​ថ្មីៗ នេះ លោក​ត្រូវ​បាន​លង់​ទឹក​ស្លាប់​ក្នុង​អាងទឹក​ ដោយសារ​បុគ្គលិក​សណ្ឋាគារ​បើក​ម៉ាសីុន​បូមទឹក​​ចេញពី​អាង ​ដោយ​មិន​មាន​ការ​​ប្រុង​ប្រយ័ត្ន។

គូថរបស់លោក Wu បាន​ជាប់​ក្នុង​បំពង់​បង្ហូរ​ទឹកចេញ ខណៈ​ដែល​គាត់​ព្យាយាម​​ងើប​ចេញពីទឹក តែ​មិន​រួច រហូត​ដល់​ប្រពន្ឋ​របស់​គាត់ និង​អ្នក​ហែលទឹក​ក្បាល​​នោះ​មកជួយ​ទាញ​​ចេញ តែ​កម្លាំង​ម៉ាសីុននេះ​​ខ្លាំងពេក​ មិន​អាចជួយ​សង្គ្រោះ​លោក​បាន​។ រយៈពេល ២០នាទី​ ក្រោយ ទើបបុគ្កលិក​សណ្ឋាគារ​បិទ​​ម៉ាសីុ​ន​បូម​ទឹកនេះ តែ​ជាអកុសល​ លោក Wu ជាអ្នកជំនួញ​​ខាង​ប្រព័ន្ឋ​បច្ចេក​វិទ្យា​នៅចិន​បាន​ស្លាប់​បាត់​​ទៅហើយ។​ ប្រសិនបើ​លោក​អ្នក​ហែលទឹក​ សូមមេត្តា​ប្រយ័ត្ន​ប្រយែង​ឲ្យ​មែនទែន!

hot-tub-accident-victim-1.jpghot-tub-accident-2.gif

hot-tub-accident-1.jpg

 

ព័ត៌មានថ្មីៗ