សារអេឡិចត្រូនិច
ទំលាប់​នៃ​ការ​ពាក់ចិញ្ចៀន​អាច​ប្រាប់​ពី​និស្ស័យមនុស្សស្រី


តើ​មិត្ត​ស្រី​របស់​លោក​អ្នក​ចូល​ចិត្ត​ពាក់ចិញ្ចៀន​ម្រាមដៃ​មួយ​ណា? ទម្លាប់​នៃ​ការ​ពាក់ចិញ្ចៀន​របស់​នារី​ៗ​អាច​ប្រាប់​ពី​និស្ស័យ​របស់​នាង​បាន​។ សូម​មើល​ការ​ទស្សន៍​ទាយ​ដូច​ខាងក្រោម :

១, នារី​ដែល​ចូល​ចិត្ត​ពាក់ចិញ្ចៀន​នៅ​មេដៃ :

អ្នកជា​មនុស្ស​ចម្លែក​មិន​ខ្វល់​ពី​សង្គម​និង​ខ្សែ​ភ្នែក​របស់​អ្នក​ដទៃ​។ អ្នកជា​មនុស្ស​មាន​អត្ត​ចរិត​ផ្ទាល់ខ្លួន មាន​ទំនុកចិត្ត និង​ពេញចិត្ត​លើ​ខ្លួនឯង​។ ច្បាប់ទំលាប់​របស់​សង្គម​មិន​អាច​រារាំង​អ្នក​បាន​ទេ ព្រោះ​អ្នកជា​មនុស្ស​ស្រលាញ់​សេរីភាព​។ ភាព​ស្មោះត្រង់​និង​ចិត្ត​មោះមុត​របស់​អ្នក​នឹង​នាំ​អ្នក​ទំ​លុះ​ឧបសគ្គ​ទាំងឡាយ​ទៅ​រក​អ្វី ដែល​អ្នក​កំពុង​ស្វែងរក​។ អ្នកជា​មនុស្ស​មាន​អារម្មណ៍​ក្តៅ​ហើយ​ការ​ខឹង​របស់​អ្នក​អាច​ធ្វើ​ឱ្យ​អ្វី​ដែល​នៅ​ជិត​ដៃ​របស់​អ្នក​ខ្ទេច​វិនាស​បាន​យ៉ាង​ងាយ​។ ដូចនេះ អ្នក​គួរតែ​រៀន​ចេះ​រំងាប់​អារម្មណ៍​ឆេវឆាវ​ឱ្យ​បាន​ល្អ​។

២, នារី​ដែល​ចូល​ចិត្ត​ពាក់ចិញ្ចៀន​នៅ​ចង្អុលដៃ​:

អ្នក​ចូល​ចិត្ត​ធ្វើ​អ្វី​ប្លែក​ៗ​ដែល​មនុស្ស​ធម្មតា​ទូទៅ​មិន​ធ្វើ​។ អ្នកមាន​មន្ត​ស្នេហ៍​អ្វី​ម្យ៉ាង​ក្នុង​ខ្លួន​អ្នក​ដែល​អាច​ស្រូប​ទាញ​ឱ្យ​អ្នក​ដទៃ​មក​ជិត​អ្នក​។ អ្នកជា​មនុស្ស​ដែល​មានការ​តែងខ្លួន​តាម​របៀប​ស្ទីល​ផ្ទាល់ខ្លួន​ដោយ​មិន​ចាំបាច់​រត់​តាម​ម៉ូ​ដ Fashion  ទាន់សម័យ​និង​មនុស្ស​ដែល​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​ខ្ពស់​។ អ្នក​ស្រលាញ់​វត្ថុ​អ្វី​ៗ​ប្លែក​ៗ​ខុស​ពី​គេ​ហើយ​ចូល​ចិត្ត​គ្រឿង​តែង​កាយ​ដែល​ប្លែក​ៗ​ហើយ​ពិបាក​នឹង​រក​។ ភាព​វ័យឆ្លាត និង​ភាព​ស្រស់​ស្អាត​របស់​អ្នក​អាច​និយាយ​បាន​ថា អ្នកជា​នារី Hi-So ( នារី​ទាន់សម័យ​) មាន​ស្នេហ៍​ស្មោះ​មាន​រស​និយម ( ពូកែ​ជ្រើសរើស​របស់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា​“ Taste ”) ។ តែ​សូម​ប្រុង​ប្រយ័ត្ន​! ព្រោះ​ការ​និយម​ចូល​ចិត្ត​របស់​ប្លែក​ៗ​របស់​អ្នក​អាច​ក្លាយជា​ចំណុចខ្សោយ​របស់​អ្នក​បាន​។

៣, នារី​ដែល​ចូល​ចិត្ត​ពាក់ចិញ្ចៀន​នៅ​ម្រាម​កណ្តាល​:

អ្នកជា​មនុស្ស​មាន​ទឹកចិត្ត​ស្រស់ថ្លា​សប្បាយ​រីករាយ​ហើយ​មានគំនិត​ស្រមើល​ស្រមៃ​ខ្ពស់​ក្នុង​ការ​គិត​ធ្វើ​អ្វី​ៗ​។ អ្នក​ដើរតួ​ច្រើន​ក្នុង​ជីវិត​របស់​លោក​អ្នក ជួនកាល​អ្នក​មើលទៅ​ស្ងប់ស្ងាត់ ជួនកាល​ក៏​សប្បាយ​រីករាយ​ហើយ​ជួនកាល​អ្នក​ធ្វើខ្លួន​ជា​មនុស្ស​គួរ​ឱ្យ​អាណិត​។ អ្នកជា​មនុស្ស​ដែល​ទន់ភ្លន់ និង​ជានា​រី​ដែល​ពូកែ​អៀនខ្មាស់​ហើយ​មាន​និស្ស័យ​មិន​ទុកចិត្ត​លើ​ខ្លួនឯង​មិន​ស្អាត ខ្លាច​ខ្លួនឯង​មាន​រាងរៅ​មិន​សម​ខ្លាច​ថា​ខ្លួនឯង​មិនសូវ​មាន​បញ្ញា​ហើយ​និង​មិន​មាន​បុរស​ណា​ចាប់ចិត្ត​ស្រលាញ់​។ ដូចនេះ​បុរស​ទាំងឡាយ​ណា​ដែល​ចូល​ចិត្ត​នាង​ត្រូវ​បង្កើត​ការ​ទុកចិត្ត​ដល់​ខ្លួន​នាង​ដោយ​ការ​និយាយ​ដដែល​ៗ​ថា​អ្វី​ដែល​នាង​មាន​នោះ​គឺ​វា​ល្អ​វិសេស​ណាស់​ទៅ​ហើយ ហើយ​នាង​ជា​មនុស្ស​ដែល​ល្អ​បំផុត​ដែល​លោក​អ្នក​ធ្លាប់​បាន​ជួប​។

៤, នារី​ដែល​ចូល​ចិត្ត​ពាក់ចិញ្ចៀន​នៅ​នាងដៃ​:

អ្នកជា​មនុស្ស​ដែល​យកចិត្ត​ខ្លួនឯង ហើយ​បើ​អ្នកមាន​បុរស​ណា​ចូល​មក​យកចិត្តយកថ្លើម​អ្នក​ដោយ​មិន​បង្ហាញ​ពី​ចរិត​ផ្ទាល់ខ្លួន​របស់​គេ​នោះ​អ្នក​នឹង​មិន​ចូល​ចិត្ត​ហើយ​និង​ជៀស​មុខ​មិន​ចង់​ជួប​។​តែ​អ្នក​បែរជា​សំដែង​នូវ​ការ​ពេញចិត្ត​នៅ​ពេល​ដឹង​ថា​មាន​បុរស​ៗ​គេ​ចាប់ចិត្ត​លើ​អ្នក​។ អ្នកជា​មនុស្ស​ដែល​មាន​ចរិត​ក្លាហាន​ហើយ​មាន​មនុស្ស​តែ​ម្នាក់​គត់​ដែល​ដឹង​ពី​និស្ស័យ​ពិតប្រាកដ​របស់​អ្នក អ្នក​នោះ​គឺជា​មនុស្ស​ជិត​ស្និទ្ធ​នឹង​អ្នក​បំផុត​។ អ្នកជា​មនុស្ស​ចូល​ចិត្ត​និយាយ​សប្បាយ​រីករាយ​។ ការ​ធ្វើខ្លួន​ជា​មនុស្ស​ឌឺដង​គឺជា​សេចក្តីសុខ​របស់​អ្នក​។ អ្នក​អាច​មាន​អារម្មណ៍​កណ្តោចកណ្តែង ឬ​មិន​មាន​មិត្តភក្តិ​។ នៅ​ពេល​ដែល​អ្នក​អស់សង្ឃឹម ឬ​សង្សារ​បែកចិត្ត​អ្នក​នឹង​ធ្វើ​ជា​ឬក​ប៉ឹង​ដូច​មិន​មាន​អ្វី​កើតឡើង​អ​ញ្ចឹ​ង​តែ​តាម​ការ​ពិត​នៅ​ក្នុង​ចិត្ត​អ្នក​មានការ​ឈឺចាប់​ជាទី​បំផុត​។ តែ​ការ​សោកសៅ​នេះ​នឹង​មិន​ប្រើ​ពេល​យូរ​នោះ​ទេ ហើយ​អ្នក​នឹង​ត្រឡប់​មក​សប្បាយ​រីករាយ​ដូច​ដើម​មិន​ខាន​។

៥, នារី​ដែល​ចូល​ចិត្ត​ពាក់ចិញ្ចៀន​នៅ​កូនដៃ​:

អ្នក​ច្រើន​ស្ថិត​នៅ​ក្នុង​ពិភព​ស្រមើស្រមៃ​ជា​ជាង​នៅ​ក្នុង​ពិភព​ពិត​។ អ្នកជា​មនុស្ស​មាន​ចរិត​គួរ​ឲ្យ​ស្រលាញ់​តែ​ចូល​ចិត្ត​រក្សា​ក្រិត​ក្រម របៀប ហើយ​មិន​ចូល​ចិត្ត​សំដែង​អារម្មណ៍​ខ្លួនឯង​ឱ្យ​អ្នក​ដទៃ​ដឹង ជា​ពិសេស​រឿង​ទាក់ទង​នឹង​ក្តី​ស្នេហា​អាច​និយាយ​បាន​ថា អ្នកជា​មនុស្ស​មាត់រឹង​។ អ្នកជា​មនុស្ស​ដែល​មានចិត្ត​ត្រជាក់​ហើយ​ពេញចិត្ត​នឹង​មនុស្ស​ដែល​ខ្លួនឯង​ស្រលាញ់​។ អ្នកជា​នារី​ភេទ​ពេញ​លក្ខណៈ ហើយ​ចំណុច​លេចធ្លោ​របស់​អ្នក​គឺ​ធ្វើ​ឱ្យ​បុរស​ដែល​ខ្លួន​ស្រលាញ់​មាន​អារម្មណ៍​ថា​មាន​សេចក្តីសុខ​ពេល​បាន​នៅ​ក្បែរ​។ អ្នកជា​មនុស្ស​ស្មោះត្រង់​នឹង​មនោសញ្ចេតនា​មិន​រៀច​វេរ​ហើយនឹង​មិន​ងាយ​ភ្លេច​ថ្ងៃ​សំខាន់​ឡើយ​។ និយាយ​រួម​អ្នកជា​នារី​ដែល​រ៉ូ​មែន​ទិច​៕

 

ប្រភពពី៖ khmerstation

ព័ត៌មានថ្មីៗ