សារអេឡិចត្រូនិច
ត្រឹមតែ​3​ថ្ងៃប៉ុណ្ណោះ អាចសម្រកទំងន់5​គីឡូ ដោយសារជី​វ៉ាន់ស៊ុយ​


សព្វថ្ងៃ បញ្ហាសម្រស់ ជាបញ្ហាមួយ ដែលមនុស្សភាគច្រើន មិនថាស្រី រឺក៏ប្រុស តែងខ្វល់ខ្វាយចិត្ត ដូចជា រឿង ធាត់ពេក ស្លៀកសំលៀកបំពាក់ មើលទៅមិនសមជាដើម ហើយក៏ខំរកគ្រប់វិធីសាស្រ្តផ្សេងៗគ្នា ដើម្បីសម្រប។

តែថ្ងៃនេះផងដែរ Everyday នឹងនាំមកជូននូវវិធីម្យ៉ាងទៀត ជូនលោកអ្នក នោះគឺ​ ជី​វ៉ាន់ស៊ុយ​ អ្នកឯកទេស​ សម្រក ទំងន់ ។ លោកអ្នកប្រហែលជាឆ្ងល់ហើយថា ជី​វ៉ាន់ស៊ុយ នេះវាមានឥទ្ធិពល កំរិតណាក្នុងការសម្រកទំងន់នោះ​។

ជី​វ៉ាន់ស៊ុយ​ ​មាន​ផ្ទុក​ទៅ​ដោយ​វីតាមីន A, B, និង​C ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ​។ វា​ថែម​ទាំង​មាន​អត្ថ​ប្រ​យោ​ជ​ន៏​ជា​ច្រើន​ទៀត​ក្រៅពី​អាច​សំរក​ទំងន់ គឺ​វា​អាច​ជួយ​ស្ត្រី​ដែល​មាន​បញ្ហា​រដូវ​មិន​ទៀងទាត់ កំចាត់​ជាតិពុល​ចេញ ពី​រាង​កាយ និង​ថែរក្សា​បេះដូង​។

ឥឡូវយើងមកធ្វើទឹកជីវ៉ាន់ស៊ុយវិញម្ដង ដែលគ្រឿង​ផ្សំដូចខាងក្រោម៖

-​ជី​វ៉ាន់ស៊ុយ

-​ក្រូចឆ្មារ

-​ទឹក

របៀបធ្វើ

-​យកជី​វ៉ាន់ស៊ុយ ទៅហាន់​​ឱ្យ​ល្អិត រួច​កិន​ក្នុង​ម៉ាស៊ីន​ទឹកក្រឡុក(ដាក់បរិមាណជីវ៉ាន់ស៊ុយតាមការចង់បាន)
-ក្នុង​ទឹក ២​លី​ត្រ ច្របាច់​ក្រូចឆ្មារ​មួយ ឫ​ពីរ​ផ្លែចូល
-លាយជី​វ៉ាន់ស៊ុយ​ កិន​រួចនោះ ជាមួយនឹងទឹកក្រូច​ឆ្មារ
-បន្ទាប់មកទៀត យកល្បាយជី​វ៉ាន់ស៊ុយ និងទឹកក្រូច​ឆ្មារ ដាក់ចូលទូទឹកកក ហើយត្រូវបរិភោគវា រាល់ព្រឹក មុន ពេលទទួលទានអាហារ


ក្រោយពីបានដឹងពីថាជីវ៉ាន់ស៊ុយ អាចជួយសម្រកទំងន់រួចមក ការសម្រេចចិត្តចុងក្រោយថាគួអនុវត្តតាម ឬយ៉ាងណា គឺអាស្រ័យលើលោកអ្នក៕



ប្រភព​: srbijadanas

 

ព័ត៌មានថ្មីៗ