សារអេឡិចត្រូនិច
វី​ធី​ទស្ស​ន៏​ទាយ​រក​គូព្រេង​តាម​រយៈ​ថ្ងៃកំណើត


សូ​ស្តី​ប្រិ​យ​មិត្ត​អ្នក​អាន​ទាំងឡាយ​...!! ថ្ងៃនេះជាថ្ងៃសៅរ៏អញ្ជឹងគេហទំព័រ Everyday យើងខ្ញុំសូម​ធ្វើការ​បង្ហាញ​ពី​របៀប ​ទស្ស​ន៏​ទាយ​គូរ​ព្រេង​របស់​លោក​អ្នក តា​មរយៈ​ថ្ងៃកំណើត​។ លោក​អ្នក​អាច​ទាយ​ដឹង​ថា​គូរ​ព្រេង​ របស់​លោក​អ្នកជា​មនុស្ស​របៀប​ណា អត្ត​ចរិត​យ៉ាងដូចម្តេច​បាន​ដោយ​គ្រាន់តែ ​ធ្វើការ​ណែរ​នាំ​ដូច​ខាងក្រោម ៖

គឺ​យក​ថ្ងៃ​... ខែ​... ឆ្នាំ​កំណើត របស់​លោក​អ្នក ជំនួស​ដោយ​លេខ​ដូច​ខាងក្រោម ហើយ​យក​មក​បូក​ចូល​គ្នា​។

ឧ​, ថ្ងៃ​ពុធ = ៤, ខែ​មិ​នា = ៣, ឆ្នាំចរ = ១១, យើង​បាន ៤+៣+១១ = ១៨ យក ១៨ បូ​កប​ញ្ជូ​ល​គ្នា​ទៀត​គឺ​បាន លេខ ៩​។

ថ្ងៃ៖

  • ថ្ងៃអាទិត្យ = ១            ថ្ងៃ​ព្រ​ហស​ត្បិ៏ = ៥
  • ថ្ងៃ​ចន្ទ = ២                ថ្ងៃ​សុក្រ = ៦
  • ថ្ងៃ​អង្គារ = ៣              ថ្ងៃ​សៅ​រ៏ = ៧
  • ថ្ងៃ​ពុធ = ៤

ខែ៖

  • ខែមករា = ១              ខែកក្កដា = ៧
  • ខែកុម្ភៈ = ២               ខែសីហា = ៨
  • ខែ​មិ​នា = ៣               ខែកញ្ញា = ៩
  • ខែមេសា = ៤             ខែតុលា = ១០
  • ខែឧសភា = ៥            ខែវិច្ឆិកា = ១១
  • ខែមិថុនា = ៦             ខែធ្នូ = ១២

ឆ្នាំ​កំណើត៖

  • ឆ្នាំជូត = ១                 ឆ្នាំមមី = ៧
  • ឆ្នាំឆ្លូវ = ២                  ឆ្នាំមមែ = ៨
  • ឆ្នាំខាល = ៣               ឆ្នាំវក = ៩
  • ឆ្នាំថោះ = ៤                ឆ្នាំរការ = ១០
  • ឆ្នាំរោង = ៥                ឆ្នាំចរ = ១១
  • ឆ្នាំម្សាញ់ = ៦              ឆ្នាំកុរ = ១២         

សំណល់​ស្មើរ ០
គូរ​ព្រេង​របស់​លោក​អ្នក ជា​មនុស្ស​និស្ស័យ​ក៏​ល្អ ឋានៈ​ក៏​ល្អ ជា​មនុស្ស​ម៉ាត់​ណា​ម៉ាត់​ហ្នឹង ចូល​ចិត្ត​រាប់អាន​មិត្ត ចូល​ចិត្ត​ចូលរួម​សង្គម មានចិត្ត​មានៈ​តែ​អត់ធ្មត់​។ គេ​ជា​មនុស្ស​ដែល​ត្រូវការ​ឲ្យ​អ្នក​ដទៃ​មក​យកចិត្ត និង​ចូល​ចិត្ត​ដើរ​លេង​កំសាន្ត​គ្រប់​ទីកន្លែង​។ ពេល​ខ្លះ គេ​ធ្វើ​រូ​មែន​ទិច​ណាស់​។ តែ​សូម​ប្រយ័ត្ន​បន្តិច​! ព្រោះ​គេ​ជា​មនុស្ស​ព្រាន​សម្បើមណាស់​។


សំណល់​ស្មើរ ១
គេ​ជា​មនុស្ស​សម្បុរ​ស និង​ជា​មនុស្ស​មាន​របៀប​។ គេ​ជា​មនុស្ស​មាន​ឧត្តមគតិ ហើយ​ចង់​ឲ្យ​អ្នកជា​មនុស្ស​មាន​របៀបរៀបរយ​។ ដូចនេះ លោក​អ្នក​ត្រូវធ្វើ​តាម​ចិត្ត​គេ​។ បើ​ធ្វើ​ឲ្យ​គេ​ទើសចិត្ត​ពេល​ណា​នោះ គេ​អាច​នឹង​មិន​សប្បាយ​ចិត្តនឹង​លោក​អ្នក​បាន​។ គូព្រេង​របស់​លោក​អ្នក​ម្នាក់​នោះ គឺជា​មនុស្ស​ស្នេ​ហ៏​ស្មោះ​។ បើសិនជា​គេ​ដាក់ចិត្ត​ស្រឡាញ់​ហើយ គេ​ប្រា​ដក​ជា​រៀប​ការ​នឹង​លោក​អ្នក​មិន​ខាន​។

សំណល់​ស្មើរ ២
គេ​ជា​ជំពូក​មនុស្ស​មិន​ប្រកាន់ខ្លួន មាន​សម្បុរ​ពី​ពណ៌ ជា​មនុស្ស​សប្បាយ​រីករាយ មាន​របៀបរបប ហើយ​ជា​មនុស្ស​ស្មោះ​។ គេ​ជា​មនុស្ស​ចូល​ចិត្ត​ធ្វើ​តាម​ចិត្ត​អ្នក​ដទៃ មាន​និស្ស័យ​ល្អ ចិត្តល្អ ហើយ​ជាទី​ចូល​ចិត្ត​របស់​អ្នកផង​ទាំងពួង​។​គេង​អាច​ជា​មនុស្ស​ព្រាន​បន្តិច តែ​នៅ​ពេល​ស្រឡាញ់​អ្នក​ណា​ហើយ គឺ​ស្រឡាញ់​អ្នក​នោះ​តែ​ម្តង គ្មាន​ចិត្តវៀចវេ​នោះ​ទេ​។

សំណល់​ស្មើរ ៣
គូព្រេង​របស់​លោក​អ្នក ជា​មនុស្ស​សប្បុរស​-​លឿង មាន​មន្ត​ស្នេ​ហ៏​ក្នុង​ការ​និយាយ​ស្តី និង​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​ខ្ពស់​។ សំរាប់​រឿង​គ្រប់យ៉ាង គេ​នឹង​រៀបចំ​ឲ្យ​លោក​អ្នកជា​ស្រេច​។ គេ​ជា​មនុស្ស​មាន​មិត្តភក្តិ​ច្រើន ហើយ​គេ​ម្នាក់​នេះ ច្រើន​មាន​តួនាទី​ជា​ប្រធាន​ក្រុម និង​មាន​ឥទ្ធិពល​អាច​បង្គាប់បញ្ជា​ឲ្យ​អ្នក​ផ្សេង​ធ្វើ​តាម​បាន​។ គេ​ជា​មនុស្ស​ដែល​ជាទី​ចូល​ចិត្ត​របស់​អ្នកផង​ទាំងពួង​។

សំណល់​ស្មើ ៤
គូព្រេង​របស់​លោក​អ្នក គឺជា​មនុស្ស​សប្បាយ​រីករាយ កំប្លែង មិន​ប្រកាន់ខ្លួន ពួ​កែ​និយាយ​ស្តី មិន​ចូល​ចិត្ត​ឲ្យ​អ្នក​ផ្សេង​បង្គាប់បញ្ជា ហើយ​ចូល​ចិត្ត​ធ្វើ​តាម​អ្វី​ដែល​ខ្លួនឯង​គិត​ថា​ត្រូវ​។ បើសិនជា​គេ​តាំងចិត្ត ថា​ធ្វើ​អ្វីមួយ​ហើយ​នោះ គេ​នឹង​ធ្វើ​វា​ឲ្យ​ទាល់តែ​បាន​សំរេច​។ មាន​ពេល​ខ្លះ គេ​អាច​នឹង​ទន់ជ្រាយ​បន្តិច តែ​ជា​មនុស្ស​មាន​ជំនឿ​ខ្ពស់​។ គេ​អាច​រាប់​បាន​ថា​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់​ដែរ​។

សំណល់​ស្មើ ៥
គេ​ជា​មនុស្ស​ដែល​មាន​សម្បុរ​ស ជា​មនុស្ស​ទឹកចិត្ត​ល្អ សប្បាយ​រីករាយ​នឹង​ការ​និយាយ​ស្តី ជា​មនុស្ស​ទន់ភ្លន់ ហើយ​ជា​មនុស្ស​ដែល​ពូកែ​ប្រច័ណ្ឌ​។ គេ​ជា​មនុស្ស​ដែល​ពិបាក​នឹង​ទស្ស​ន៏​ទាយ​ចិត្តគំនិត​ណាស់​។ គេ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​និយាយ​ត្រង់​ទៅ​ត្រង់​មក​។ ពេល​ខ្លះ គេ​អាច​ធ្វើខ្លួន​គួរ​ឲ្យ​ស្រឡាញ់ និង​ជា​មនុស្ស​ដែល​មាន​អារ​ម្ម​ណ៏​ល្អ ហើយ​ថែម​ទាំង​សម្តី​ផ្អែម​ទៀត​ផង​។

សំណល់​ស្មើ ៦
គូ​របស់​លោក​អ្នក ជា​មនុស្ស​សម្បុរ​ស ហើយ​មាន​និស្ស័យ​ល្អ​។ គ្រប់យ៉ាង​ដែល​លោក​អ្នក​ចូល​ចិត្ត គេ​ក៏​ចូល​ចិត្ត​ដែរ​។ គេ​នឹង​ធ្វើ​តាម​ចិត្ត​លោក​អ្នកជា​និច្ច​។ គេ​ជា​មនុស្ស​ដែល​ចូល​ចំណោម​គេ​ចុះ ជា​មនុស្ស​ចូល​ចិត្ត​និយាយ​ស្តី​មាន​មន្ត​ស្នេ​ហ៏ និង​មានចិត្ត​ចង់​ឲ្យ​អ្នក​ដែល​នៅ​ក្បែរ​មាន​សេចក្តីសុខ​។ ហេតុនេះ​ហើយ ទើប​គេ​ក្លាយជា​មនុស្ស​ដែល​អ្នក​ដទៃ​ស្រឡាញ់​ចូល​ចិត្ត​។

សំណល់​ស្មើ ៧
គេ​គឺជា​មនុស្ស​មាន​និស្ស័យ​ទន់ភ្លន់ ស្មោះត្រង់​នឹង​ស្នេហា មិន​ចូល​ចិត្ត​នៅ​មួយ​កន្លែង ហើយ​ចូល​ចិត្ត​សប្បាយ​រីករាយ​។ គេ​មិន​ចូល​ចិត្ត​ឲ្យ​អ្នក​ផ្សេង​បង្គាប់បញ្ជា​ឲ្យ​ធ្វើ​នេះ​ធ្វើ​នោះ និង​ជា​មនុស្ស​ឆាប់​មាន​អារ​ម្ម​ណ៏​ទន់ជ្រាយ​។ ជួនកាល គេ​អាច​ជា​មនុស្ស​ស្ងប់ស្ងាត់ និង​ចូល​ចិត្ត​នៅ​កន្លែង​ស្ងាត់​ម្នាក់ឯង​។ គេ​ជា​មនុស្ស​ដែល​ពូកែ​ច្នៃប្រឌិត ហើយ​ចូល​ចិត្ត​ធ្វើ​អ្វី​ដោយ​ខ្លួនឯង និង​មិន​ចូល​ចិត្ត​ពឹងពាក់​អ្នក​ដទៃ​។

សំណល់​ស្មើ ៨
គេ​ជា​មនុស្ស​ចូល​ចិត្ត​យកចិត្ត​អ្នក​ដទៃ និង​ចូល​ចិត្ត​ទី​ដែល​មាន​មនុស្ស​ច្រើន​។ គេ​នឹង​មាន​ភាព​រីករាយ​នៅ​ពេល ដែល​បាន​និយាយ​ជាមួយ​អ្នក​ដទៃ​។ គេ​ចូល​ចិត្ត​ធ្វើ​អ្វី​ដែល​ងាយ​ៗ ស្លៀកពាក់​សប្បាយ​ៗ និង​ជា​មនុស្ស​បើកចំហរ​។ គេ​ជា​មនុស្ស​មិន​ចូល​ចិត្ត​លាក់​រឿង​សម្ងាត់ ហើយ​ជា​មនុស្ស​ដែល​ស្មោះត្រង់​នឹង​រឿង ស្នេហា តែ​ពូកែ​ប្រច័ណ្ឌ​លេខ​មួយ​។ គេ​នឹង​ថា្ន​ក់​ថ្នម​លោក​អ្នក​បាន​យ៉ាង​ល្អ ហើយនឹង​មិន​ឲ្យ​អ្នក​ណា​ម្នាក់​មករ​ញ៉េ​រ​ញៃ​ជាមួយ​លោក​អ្នក​បាន​ឡើយ​។

សំណល់​ស្មើ ៩
គូព្រេង​របស់​លោក​អ្នក ជា​មនុស្ស​មាន​សម្បុរ​ស ជា​មនុស្ស​ម្នាក់​ស្ងប់ស្ងាត់​ចូល​ចិត្ត​គិត​អ្វី​ដែល​មិន​ដូច​គេ និង​មិនសូវ​ខ្វល់​ពី​ការ​គិត​ឃើញ​របស់​អ្នក​ផ្សេង​ឡើយ​។ គេ​ចូល​ចិត្ត​ធ្វើខ្លួន​ជា​អ្នកដឹកនាំ ហើយ​មាន​ច​រិ​ក​រាង​ផ្តាច់ ការ​បន្តិច​ចូល​ចិត្ត​អង្គុយ​ស្រមៃ​គិត​អ្វី​តែ​ម្នាក់ឯង ព្រោះ​ជា​មនុស្ស​ស្ងប់ស្ងៀម​ស្រាប់​ទៅ​ហើយ​៕

ព័ត៌មានថ្មីៗ