សារអេឡិចត្រូនិច
អរគុណដល់ ម៉ាស៊ីនបោកខោអាវ មិនប្រើអគ្គិសនី តម្លៃត្រឹម $40 ជួយប្រជាជនក្រីក្រ បានច្រើនយ៉ាងណាស់(មានវីដេអូ)


នៅតាមបណ្ដា ប្រទេស កំពុង អភិវឌ្ឍ ប្រជាជន មួយចំនួនធំ មានជីវភាព ខ្សត់ខ្សោយ​ មិន មាន លទ្ធភាព ទិញម៉ាស៊ីន បោកគក់​ តម្លៃថ្លៃៗ យកមកប្រើនោះឡើយ។

ហេតុដូច្នេះ ពួកគេ ត្រូវប្រើ កំលាំងកាយ  និង ប្រើពេល​ វេលា ​យូរណាស់ ក្នុងការបោកគក់ សំលៀកបំពាក់។
http://i.everyday.com.kh/2015/7/5fbf88a5-5c51-4ca0-a050-2dfe1adecaee.jpg
ម្ល៉ោះហើយទើបបានជាlex Cabunoc និង Ji A Youរួមគ្នាបង្កើតនូវម៉ាស៊ីនបោកខោអាវ ហ្គីរ៉ា ដូរ៉ា (មានន័យថា ការ ផ្សំទឹក និង ការបង្វិល អោយស្ងួត ដោយ ប្រើ កំលាំង ជើង ជាន់នឹង ឈ្នាន់)។
http://i.everyday.com.kh/2015/7/8f0c2318-a8f4-480c-86fb-5972daa5b8c8.jpg
ម៉ាស៊ីនដែលគេ បង្កើតឡើងនោះ មានតម្លៃត្រឹម $4០ តែវា ផ្ដល់ប្រយោជន៍គាប់ប្រសើរក្រៃ ក្នុងការជួយប្រជាជនគេចចេញ ពីភាពក្រីក្រ។

ការរចនាម៉ាស៊ីន បោកគក់ ហ្គីរ៉ា ដូរ៉ា​ ផ្ដោតសំខាន់ក្នុងការជួយ ដល់ប្រជាជន មានជីវភាព ទន់ខ្សោយ ទទួលប្រាក់ចំណូលទាប។
http://i.everyday.com.kh/2015/7/5c36764d-5689-46d6-9695-6b1b6369b0c8.jpg
គោលបំណង បង្កើតម៉ាស៊ីន បោកគក់ ហ្គីរ៉ា ដូរ៉ា​ ជួយកាត់បន្ថយ ការលំបាករបស់ប្រជាជន ដែលធ្លាប់​តែ មានភាព លំបាក លំបិន បោក សំលៀក បំពាក់ ប្រចាំថ្ងៃ ដែលការ បោកគក់ ខោអាវ ជាកិច្ចការ ប្រចាំជីវិត រាល់ៗ ថ្ងៃឥតទំនេរ ដៃសោះ គេចំនាយពេល ជិត៦ម៉ោង ក្នុង មួយ ថ្ងៃ ហើយ ៣ ទៅ ៥ ដងក្នុងមួយអាទិត្យៗ។

http://i.everyday.com.kh/2015/7/0fc318a4-4ada-4e91-9b64-d5100f73a734.jpg
ការប្រើបា្រស់ ម៉ាស៊ីនបោកខោអាវ ហ្គីរ៉ា ដូរ៉ា យើងអាចដាក់ខោអាវចូល ម៉ាស៊ីន ដាក់សាប៊ូ ហើយនិង ទឹកចូល រួចគ្របគម្រប ពីលើ​ ធុង ម៉ាស៊ីនហ្គីរ៉ា ដូរ៉ា​
រួចហើយអង្គុយយ៉ាងស្រួលពីលើធុង។
http://i.everyday.com.kh/2015/7/f927afae-f442-4e13-bbc0-7357f899f0b3.jpg
អ្វីដែលយើងត្រូវធ្វើបន្តទៀត គ្រាន់តែយកជើងយើងទៅជាន់លើឈ្នាន់ ជាប់នឹងធុងម៉ាស៊ីន ទៅ នោះវានឹងដំណើរការ បោកសំលៀកបំពាក់អោយយើង យ៉ាងល្អ។

ការប្រើម៉ាស៊ីនបោកខោអាវ ហ្គីរ៉ាដូរ៉ា​ ធ្វើអោយ ប្រជាជន លែងសូវឈឺខ្នង ឈឺឆ្អឹងឆ្អែង កដៃ ក៏លែងសូវឈឺ ហើយលែងត្រាំតែ្រងនឹងទឹកខ្មៅអែ ដូចមុនទៀតដែរ។
http://i.everyday.com.kh/2015/7/e3f4e166-424e-41b8-bcdf-fd2d17f07cff.jpg
ជាងនេះទៀត​ ដៃ យើងនៅ ទំនេរ យើងនៅ អាច ចំនេញពេល ធ្វើកិច្ចការងារ ផ្សេងៗ បាន ទៀតផង។

សំលៀក បំពាក់ ជាច្រើន អាច យកមក គក់ ក្នុងពេល តែ មួយ ចំនេញ ទាំង ពេល ចំនេញ ទាំងកំលាំង កាត់បន្ថយការប្រើបា្រស់ទឹកច្រើន។
http://i.everyday.com.kh/2015/7/0b3d4499-4600-4f21-bce7-343cf0fae0ec.jpg
បន្ថែមពីនេះទៀត អ្នកប្រើនឹងជៀសពីបញ្ហាសុខភាព ដោយសារលែងមាន ភាពធុញទ្រាន់ ក្នុងការបោកខោអាវ។

ម៉ាស៊ីនបោកខោអាវ ហ្គីរ៉ាដូរ៉ា ក៏អាចជួយអោយប្រជាជនដែលពួកគាត់មានជីវភាព ខ្វះខាត អាចប្រើវាជាមុខរបរបោកគក់ រកចំនូល ជួយដល់គ្រួសារបានមួយផ្នែកដែរ៕

 

អត្ថបទគួរអោយចាប់អារម្មណ៍

 របៀប បត់ខោអាវ ពេលធ្វើដំណើរ អោយមើលទៅ លែងសំពីងសំពោង(មានវីដេអូ)      របៀប បត់ខោអាវ ពេលធ្វើដំណើរ អោយមើលទៅ លែងសំពីងសំពោង(មានវីដេអូ)
  ពេលធ្វើដំណើរទៅ ណាមកណា ម្ដងៗ រឿងដែលតែងធ្វើអោយ យើងឈឺក្បាល​...
 ស៊កខ្ទឹមបារាំង ចូលក្នុងស្រោមជើង ពេលគេង ជួយដល់សរីរាង្គកាយ     ស៊កខ្ទឹមបារាំង ចូលក្នុងស្រោមជើង ពេលគេង ជួយដល់សរីរាង្គកាយ
  ដោយសារ​យើង​ពាក់​ស្បែកជើង និង ធ្វើ​ដំណើរ​ជា​ប្រចាំ​ថ្ងៃ ធ្វើ​អោយជើង​ដែល​មានការប្រាស្រ័យ​ទាក់​...

ឥទ្ធិពលទឹកខ្មេះ ជួយសំអាត ចានបង្គន់(មានវីដេអូ)  ឥទ្ធិពលទឹកខ្មេះ ជួយសំអាត ចានបង្គន់(មានវីដេអូ)​
 យើងអាចប្រើប្រាស់ទឹកខ្មេះ បានច្រើនយ៉ាងណាស់ ក្នុងនោះដែរ យើងក៏អាចប្រើវា ដើម្បីកំចាត់ចោល...

វិធីងាយបំផុត ពុះផ្លែCherry រឺផ្លែឈើទន់ៗ រាប់ផ្លែ ត្រឹមមួយពព្រិចភ្នែក (មានវីដេអូ)  វិធីងាយបំផុត ពុះផ្លែCherry រឺផ្លែឈើទន់ៗ រាប់ផ្លែ ត្រឹមមួយពព្រិចភ្នែក (មានវីដេអូ)
  លែងពុះផ្លែCherry រឺផ្លែណាដែលវាទន់ៗ យូរដូចមុនហើយ បើធ្វើតាមវិធីគេ បង្ហាញខាងក្រោម ប្រើ...

wow គូរខ្វាច់ៗ តែមួយភ្លែត ចេញជារូបកែវផុស (មានវីដេអូ)  wow គូរខ្វាច់ៗ តែមួយភ្លែត ចេញជារូបកែវផុស (មានវីដេអូ)
 wow មើលចំហមាត់ ងាប់ចោល ពូកែមែនទែន គ្រាន់តែប្រើខ្មៅដៃមួយ ក្រដាសមួយសន្លឹក និង...

ងាយៗ ស្អាតល្អ និងរហ័ស ក្នុងការបកសំបកដំឡូងបារាំង   ងាយៗ ស្អាតល្អ និងរហ័ស ក្នុងការបកសំបកដំឡូងបារាំង ​
  ការ​ស្ងោរដំឡូង​បារាំង ហើយ​ចង់​បកសំបក​វា​ចេញ នោះ​លែង​ជា​រឿង​ពិបាក​ទៀត​ហើយ ថ្ងៃនេះ​Everyday​...