សារអេឡិចត្រូនិច
កំប្លែង៖ អញមិនទាន់អស់សង្ឃឹមទេវើយ!


ក្រោយពីបែកអស់រយៈពេលច្រើនឆ្នាំ មិត្តពីរនាក់ជួបគ្នា ហើយនិយាយ៖

សុខៈអេ អញរៀបការរួចហើយ!
សៅៈអូយ ឡូយម៉េសវើយ...

សុខៈអត់ឡូយទេ ប្រពន្ធអញគ្មានស្អាតស្អីម៉ាតិច អាក្រក់មើលសឹងងាប់!
សៅៈអើ ចប់ប៉ារ៉យ!

សុខៈមិនចប់ទេ នាងមានណាស់!
សៅៈចឹងល្អហើយ!

សុខៈល្អស្អី មិនដែលអោយអញ ម៉ាកាក់ផង!
សៅៈអត់ប្រយោជន៍អាដែល!

សុខៈមិនអត់ប្រយោជន៍ទេ! ប្រពន្ធអញទិញផ្ទះអោយអញទៀត!
សៅៈអើបានផ្ទះមួយទាំងមូល វិសេសណាស់ រកណាបាន!

សុខៈរកណាបានប៉ាកាច់យ៎អី បើផ្ទះភ្លើងឆេះខ្ទេចសល់តែផេះ!
សៅៈអស់សង្ឃឹមហើយឯង!
សុខៈអញមិនទាន់អស់សង្ឃឹមទេ ព្រោះអីនាងនៅក្នុងផ្ទះ...

http://i.everyday.com.kh/2015/9/4806d4b2-a6aa-4ea2-acd5-ca10e1bef485.jpg

ព័ត៌មានពេញនិយម