សារអេឡិចត្រូនិច
រាត្រី​ផ្សំ​ដំណេក​សមាជិកគ្រួសារ​ជុំ​គ្នា​មើល​ការ​រួមរ័ក


សារព័ត៌មាន​«The Coverage» របស់​ម៉ា​ឡេ​ស៊ី​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​នៅ​សិង្ហ​បុរី​បាន​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​គ្រួសារ​មួយ​ដែល​ប្រកាន់​ប្រពៃណី​ទំនៀមទម្លាប់​ចម្លែក​មិន​សម​រ្យ​មួយ​គឺ​សមាជិក​គ្រួសារ​ទាំងអស់​ប្រមូលផ្តុំ​គ្នា​មើល​គូ​ស្វាមី​-​ភរិយា​ថ្មី រួមរ័ក​នៅ​យប់​ផ្សំ​ដំណេក​ដំបូង ។ គ្រួសារ​នោះ​ស្ថិត​នៅ​តំបន់ Woodlands ប្រទេស សិង្ហ​បុរី ។

បុរស​ជា​ឪពុកធំ​ជា​អ្នក​ថតរូប ខណៈ​ពេល​ក្មួយ​ប្រុស​កំពុង​រួមរ័ក​ជាមួយ​ប្រពន្ធ ហើយ​រូប​ភាព​នោះ​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ។ ប្រពៃណី​ចម្លែក​នោះ​រង​ការ​រិះគន់​ខ្លាំង​ពី​មហាជន ។

សមាជិកគ្រួសារ​ម្នាក់​និយាយ​ថា ទោះបីជា​អ្នក​ផ្សេង​យល់​ឃើញ​ថា ការ​អង្គុយ​ចោមរោម​មើល​សមាជិកគ្រួសារ​រួមរ័ក​នៅ​រាត្រី​ផ្សំ​ដំណេក​ជា​រឿង​មិន​គាប់គួរ​ក្តី ប៉ុន្តែ​ក្រុម​គ្រួសារ​មិន​ខ្មាស​អៀន និង​ចាត់​ទុក​ថា​ជា​គុណ​តម្លៃ​ដ៏​ខ្ពង់ខ្ពស់​ដែល​បានឃើញ​កូនប្រុស​រួមរ័ក​ជា​លើក​ដំបូង​ក្នុង​រាត្រី​ផ្សំ​ដំណេក នេះ​ជា​ដំណាក់កាល​ចុង​ក្រោយ​នៃ​ការ​ពេញវ័យ​ក្លាយជា​ចាស់ទុំ និង​ចាត់​ទុក​ថា​ជា​ឱកាស​ពិសេស​ដែល​បាន​ក្លាយជា​សាក្សី​នៅ​ក្នុង​ចំណុច​ចាប់ផ្តើម​នៃ​ជីវិត​ថ្មី​របស់​គូ​ស្វាមីភរិយា​ថ្មី ។

បុរស​ជា​ឪពុកធំ​និយាយ​ថា សមាជិកគ្រួសារ​អង្គុយ​មើល​ជា​សាក្សី​ក្នុង​ការ​រួមរ័ក​ជា​លើក​ដំបូង​របស់​ក្មួយ និង​ប្រពន្ធ ព្រមទាំង​ផ្តល់​ជា​កម្លាំងចិត្ត​ដល់​ពួក​គេ​ចំពោះ​ការ​រួមរ័ក ។

ចំណែក​ម្តាយកូន​ក្រមុំ​បាន​អង្គុយ​នៅ​ចុង​គ្រែ​រង់ចាំ​ផ្តល់​ការ​ណែនាំ​ដល់​កូនស្រី ហើយ​គាត់​មាន​ភាព​កក់ក្តៅ​ក្នុង​ចិត្ត និង​រំ​ភើ​ព​រីករាយ​ចំពោះ​សមាជិកគ្រួសារ​ចូលរួម​មើល​រួម​គ្នា​ចំពោះ​ការ​រួមរ័ក​នៅ​រាត្រី​ផ្សំ​ដំណេក​របស់​កូនស្រី​គាត់ ។

ប្រពៃណី​ចម្លែក​នៃ​គ្រួសារ​នោះ​រង​ការ​រិះគន់​ពី​ជនជាតិ​សិង្ហ​បុរី​ជា​ទូទៅ ព្រោះ​វា​មិន​សមរម្យ​ទាល់តែ​សោះ ដ្បិត​ការ​រួមរ័ក​ជា​រឿង​អៀនខ្មាស​ត្រូវ​បិទ​បាំង​មិន​ចាំបាច់​ត្រូវ​មាន​មនុស្ស​ក្នុងផ្ទះ​ដឹង​ឮ​ទេ ៕