សារអេឡិចត្រូនិច
នាយក​សួនសត្វ​ថា បើ​មិន​បាញ់សម្លាប់​«អាសង្ហា​ស្វាធំ​» នឹង​មានរឿងធំ​​ដល់​លោក


នាយក​សួនសត្វ Cincinnati កាលពី​ថ្ងៃ​ចន្ទ ទី​៣០ ឧសភា ២០១៦​នេះ បាន​សម្រេចចិត្ត​ឲ្យ​បុគ្គលិក​បាញ់​សម្លាប់សត្វ​ស្វា​ធំ​មួយក្បាល ​ដែល​បាន​អូស​ក្មេង​ប្រុស​អាយុ៤​ឆ្នាំ​ម្នាក់ ដោយ​ចាប់​.កជើងទៅជុំវិញ ​បន្ទាប់​ពី​កុមារ​នោះ ធ្លាក់​ចូល​ទៅ​ក្នុង​ទ្រុង​របស់​វា ។

លោកនាយក​បាន​និយាយ​ថា ស្វា​ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នេះ មិនមែន​គ្រាន់តែ​គ្រោះថ្នាក់​ដល់​កូន​នោះ​ទេ ប៉ុន្តែ​វា​អាច​នឹង​មានរឿងធំ​​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គាត់​ថែម​ទៀត​ផង​ ។

សូម​បញ្ជាក់​ថា ក្មេង​ប្រុស​អាយុ ៤ឆ្នាំ ឡើង​នៅ​លើ​របាំង​ដែក​អ៊ី​ណុ​ក និង​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​កន្លែង​រក្សា​ទុក​ស្វា​ធំ (​ពពួកសត្វ​ស្វា​ដែល​មាន​មាឌធំ​ជាង​ស្វា​ដ​ដៃ​) ក្នុង​សួន Cincinnati រដ្ឋ អូ​ហា​យ៉ូ សហរដ្ឋអាមេរិក ខណៈ​ស្ត្រី​ជា​ម្តាយ​បាន​ហាម​កូន​ជា​ច្រើន​ដង តែ​ភ្លេច​មើល​មួយ​ភ្លេ​ត​ពេល​ដែល​ស្ត្រី​ជា​ម្តាយ​នាំ​ក្មេង​ដ​ដៃ​ចូល​កម្សាន្ត​ក្នុង​សួនសត្វ បង្ក​ឲ្យ​មាន​ចលាចល​ក្នុង​ចំណោម​អ្នក​ទស្សនា​សួនសត្វ ។

ស្វា​ឈ្មោល​ដែល​មាន​ទម្ងន់​១៨១​គីឡូក្រាម នេះ​មាន​អាយុ​១៧​ឆ្នាំ ដែល​មាន​រហស្សនាម​ថា ​«Handsome Harambe» ដំបូង​ឡើយ​អា​សង្ហា​Harambe មិន​បាន​ធ្វើ​អ្វី​ដល់​ក្មេង​ប្រុស​នោះ​ឡើយ​គឺ​ឈរ​ពាំង​នៃ​ជ្រុង​មួយ ប៉ុន្តែ​នៅ​ពេល​វា​ឮ​សូរ​សម្រែក​ស្រែក​ឆោឡោ​របស់​មនុស្ស​ខណៈ​ភ័យ​ពី​ក្មេង​ធ្លាក់​ចូល នៅ​ខាងលើ​វា អា​សង្ហា​ស្វា​ធំ​ក៏​ចាប់ផ្ដើម​ធ្វើ​សកម្មភាព​ដែរ ដោយ​ចាប់​.​កជើង​ទាញ​ក្មេង​ប្រុស​នោះ អូស​ក្នុង​ទឹក​អាង​ជា​ច្រើន​ដង ។ អ្នកខ្លះ​មើលឃើញ​ទ​ង្វើ​របស់​ស្វា​ផ្ទាល់​(​ក្នុង​វី​ដេ​អូ​ឃ្លី​ប​មាន​បង្ហាញ​ស្រាប់​) ដំបូង​ឡើយ ស្វា​ធំ​នោះ ថែម​ទាំង​ចេះ​លួង​ក្មេង​ប្រុស​មិន​ឲ្យ​ភ័យ​ទៀត​ផង ។

តែ​ទោះជា​យ៉ាងណា​ការ​បា​ញ់សម្លាប់​ស្វា​ធំ​មួយ​ក្បាល​នេះ នៅ​តែមតិ​រិះគន់​ផ្សេង​គ្នា​ៗ​ជា​ច្រើន​កើត​មាន​ជុំវិញ​លើ​ពិភពលោក ក្នុង​រឿង​ដ៏​រន្ធត់​មួយ​នេះ ហើយ​នេះ​​ក៏​ជា​មេរៀន​មួយ​ដែរសម្រាប់​ឳ​ពុក​-​ម្តាយដែលធ្វេសប្រហែស​បណ្តោយ​កូន​អោយ​នៅ​ឆ្ងាយ​ពី​ខ្លួន​ ពេល​ចូល​ទស្សនា​ ក្នុង​សួនសត្វ ៕