សារអេឡិចត្រូនិច
ក្រោយ​ឆ្មក់​រំដោះ​ខ្លា១០០​ក្បាល​ក្នុង​វត្ត​ថៃ​មួយ រក​ឃើញ​សព​កូន​ខ្លា​៤០​ទៀត​ក្នុង​ម៉ាស៊ីន​បង្កក


ប្រទេសថៃ ៖ នៅ​​ថ្ងៃ​ពុធ​នេះ អាជ្ញាធរ​សត្វព្រៃរបស់ថៃ​បន្ត​ឆែកឆេរ​រក​ក្នុង​វត្ត Pa Luangta Maha Bua នៅ​ស្រុក Sai yok ប្រទេស​ថៃ ត្រូវ​បាន​រក​ឃើញសព​សត្វកូន​​ខ្លា​៤០​ក្បាល​ ដែល​គេរក្សា​ទុក​នៅ​ក្នុង​ទូរ​ទឹកកកនៅផ្ទះ​បាយ​មួយ ក្នុង​ព្រះ​វិហារ​ព្រះពុទ្ធ​សាសនា​ថៃ ដែល​រង​ការ​ចោទប្រកាន់​ពី​បទ​ជួញដូរ​សត្វព្រៃ និង​ការ​រំលោភ​បំពាន​សត្វ តាំងពី​ឆ្នាំ​២០០១​មក ។

វត្ត​មានរឿងដ៏ចម្រូងចម្រាស​មួយ​នេះ​ ត្រូវ​បាន​មន្ត្រី​នគរបាល​ថៃ និង​មន្ត្រី​សត្វព្រៃ បាន​ចាប់ផ្តើម​ប្រតិបត្ដិការ​ឆ្មក់​ចូល​បង្ក្រាប ​កាល​នៅ​ថ្ងៃ​ចន្ទទី​៣០ ឧសភា ២០១៦ ដើម្បី​រំដោះ​សត្វ​ខ្លា​រស់​ប្រមាណ​១០០​ក្បាល ចេញពី​វត្ត​ប្រាសាទ​ខ្លា ស្ថិត​ក្នុង​ប្រទេស​ថៃ ដែល​ជា​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដ៏​ពេញ​និយម​មួយ ជាង​មួយ​ទស​វត្ស​មក​ហើយ ដែល​ភ្ញៀវ​ទេសចរណ៍អាច​ថតរូប​រួម​ជាមួយ​សត្វ​ខ្លា ឬ​បណ្តើរ​ខ្លា​ជាមួយនឹង​ការ​ធ្វើ​លំ​ហាត់ប្រាណ​របស់​ពួក​គេ ។ ប៉ុន្តែ​ត្រូវ​បាន​គេ​បិទ​ជា​សាធារណៈចាប់តាំងពី​មានការ​វាយឆ្មក់​នេះ​ ។

លោក Meungsukhum វរសេនីយ៍ឯក​ប៉ូលិសបានប្រាប់​ទីភ្នាក់ងារ AFP ថា ក្រុម​មន្ត្រី​នឹង​ដាក់​ពាក្យបណ្តឹង​លើការ​ចោទប្រកាន់​ជួញដូរ​សត្វព្រៃជា​ ថ្មី​បន្ថែម​ទៀត បន្ទាប់​ពី​រក​ឃើញ​បទល្មើស​នេះ ។

លោក​អគ្គនាយករង​នៃ ​នាយកដ្ឋាន​ឧទ្យាន​ជាតិ​សត្វព្រៃបានឱ្យ​ដឹង​ថា លោក​មិន​ទាន់​ច្បាស់​ថា តើ​កូន​សត្វ​ខ្លា​៤០​ក្បាល​ត្រូវ​ស្លាប់​តាំងពី​ពេល​ណា​មក​ទេ ប៉ុន្តែឆ្អឹង​និង​ផ្នែក​រាង​កាយ​ខ្លា​ត្រូវ​បាន​ប្រើ​ក្នុង​ឱសថ​បុរាណ​ចិន ។

ចំណែកឯ ​ព្រះសង្ឃ​ដែលគង់នៅ​ក្នុង​វត្ត​នេះ មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ ប៉ុន្តែ​​ព្រះសង្ឃ​បាន​បដិសេធ​ការ​ចោទប្រកាន់​ការ​ជួញដូរ​សត្វព្រៃ​ទាំងនេះ​ ។

នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ប្រទេស​កា​ណា​ដា លោក Gary Agnew ដែល​បាន​បម្រើ​ការងារ​នៅ​វត្ត​នេះ​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​បាន​និយាយ​ ថា សត្វ​ខ្លា​ត្រូវ​បាន​គេ​ដឹក​ទៅ​ចាក់​ថ្នាំ​សន្លប់​អ្វី​ម្យ៉ាង មុន​ពេល​យក​មក​អោយ​ថត​ជាមួយនឹង​ភ្ញៀវ​ទេសចរណ៍​ ។ លោក​បន្ត​ថា វា​ជា​ឋាន​រក​សម្រាប់​ស​ត្ច ។

សម្រាប់អង្គការ​មូលនិធិ​សត្វព្រៃ​ ពិភពលោក បាន​ស្វាគមន៍​ចំពោះ​ដំណឹង​នេះ ហើយ​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ថៃ បន្ត​ធ្វើ​ដើម្បី​ហាមឃាត់​ពី​ការ​រក្សា​សត្វ​ខ្លា​ក្នុង​ព្រះ​វិហារ​មួយ​នេះ ​៕

ព័ត៌មានថ្មីៗ