សារអេឡិចត្រូនិច
កម្ពុជា​សាងសង់​រោងចក្រ​ផលិត​ថាមពលនុយក្លេអ៊ែរ​ឬ ?


រាជធានី​ភ្នំពេញ ៖ « កម្ពុជា​សាងសង់​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ឬ ? » សំណួរ​នេះ​ត្រូវ​បាន​អ្នក​សារព័ត៌មាន​មួយ​រូប​មក​ពី​អាហ្វ្រិក​ខាងត្បូង​សួរ​ខ្ញុំ បន្ទាប់​ពី​រយៈពេល​ពី​រស​ប្តា​ហ៍ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​រុ​ស្ស៊ី នៅ​ទីក្រុង​Sochi ប្រទេស​រុ​ស្ស៊ី ក្នុង​នោះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ (MOUs) ចំនួន​៣ ក្នុង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​រដ្ឋាភិបាល​រុ​ស្ស៊ី ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក សុខ ឃៀង (SOK KHEANG)​ទីប្រឹក្សា​ក្រសួងបរិស្ថាន ។

អនុស្សរណៈ​យោគយល់​នេះ ត្រូវ​បាន​ចុះហត្ថលេខា​ដើម្បី​បង្ហាញ​ពី​ការ​ចាប់អារម្មណ៍​ក្នុង​ការ​គ្រប់គ្រង​ថាមពលនុយក្លេអ៊ែ​រលើ​វិស័យ​សុខភាព និង​សម្រាប់​រោងចក្រ​អគ្គិសនី ។

ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​អន្តរជាតិ Atomexpo ២០១៦ ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២ មិថុនា កន្លង​មក លោក ទិន ពន្លក រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ថ្លែង​ថា ៖ « ការ​ប្រើប្រាស់​ថាមពល​របស់​ពួក​យើង​មាន​កំណើន​២០%​ក្នុង​មួយ​ឆ្នាំ បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០១០​មក » ។

មិន​ត្រឹមតែ​កម្ពុជា​ប៉ុណ្ណោះ​ទេ ដែល​កំពុង​តែ​ប្រឈម​នឹង​កំណើន​តម្រូវការ​អគ្គិសនី ប៉ុន្តែ​ពិភពលោក​ទាំងមូល​ក៏​កំពុង​តែ​ប្រឈម​នឹង​ការ​កើនឡើង​នៃ​កាបូនឌីអុកស៊ីត​ផង​ដែរ ដែល​ធ្វើ​ឲ្យ​អាកាសធាតុ​ពិភពលោក​ឡើងក​ម្តៅ ដោយសារ​តែ​វា​រី​អគ្គិសនី ថាមពល​កើត​ពី​ខ្យល់ (wind farm) ថាមពលព្រះអាទិត្យ និង​រោងចក្រ​ថាមពលនុយក្លេអ៊ែរ ជាដើម ។  

មនុស្ស​មួយ​ចំនួន​ទៀត​បាន​និយាយ​ថា នុយក្លេអ៊ែរ​ហាក់ដូចជា​មិនល្អ​ឡើយ និង​មិន​គួរ​ណា​មានការ​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ថាមពល​ដ៏​ស្អាត​នោះ​ឡើយ ។ ជាមួយនឹង​បច្ចេកវិទ្យា​ទំនើប និង​បទ​ពិសោធន៍​ជាង​៥០​ឆ្នាំ មនុស្សជាតិ​យល់​ថា ដំណើរការ​នេះ​នឹង​បញ្ចេញ​ឧស្ម័ន​កាបូនឌីអុកស៊ីត​ទៅ​កាន់​បរិយាកាស ។

កត្តា​សុវត្ថិភាព​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ គឺ​រោងចក្រ​ថាមពល​អគ្គិសនី​ថ្មី នឹង​មាន​ជញ្ជាំង​ស្រទាប់​ពីរ​ជាន់​ដែល​អាច​ការពារ​ខ្យល់ព្យុះ​ទី​ហ្វុ​ង​, គ្រោះរ​ញ្ជូ​យ​ដី និង​ការ​វាយប្រហារ​ភាវរ​កម្ម ដូច​ជា​ការ​បំ​បុក​យន្តហោះ​នៅ​ក្នុង​រោងចក្រ​ថាមពល​អគ្គ​ស​នី​ជាដើម ។

ក្នុង​នោះ​ដែរ រោងចក្រ​ថាមពល​អគ្គិសនី​មួយ​អាច​ផលិត​ថាមពល​អគ្គិសនី​បាន​១,២​ជី​ហ្គា​វ៉ា​ត់​។ ទន្ទឹម​នឹង​នេះ វា​នឹង​អាច​ផ្តល់​នូវ​ថាមពល​អ​គិ្គ​ស​នី​ដល់​ប្រជាជន​ជាង​១​លាន​គ្រួសារ​នៅ​ក្នុង​ទីក្រុង​ដ៏​ទំនើប និង​តូច​មួយ ។ គ្មាន​អ្វី​ដែល​គួរ​ឲ្យ​ឆ្ងល់​ឡើយ ខណៈ​ប្រទេស​ជា​ច្រើន និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ពិចារណា​លើ​ការ​សាងសង់​រោងចក្រ​ថាមពល​អគ្គិសនី​នុយក្លេអ៊ែរ​នេះ ។

យោង​តាម​អង្គការ​ថាមពល​អា​តូ​មិ​ក RosAtom បាន​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា មាន ៣០​ប្រទេស​ដែល​កំពុង​ធ្វើ​ជា​ម្ចាស់​ប្រតិបត្តិការ​ថាមពល​អគ្គិសនី​នុយក្លេអ៊ែរ និង​៣៧​ប្រទេស​ទៀត​កំពុង​តែ​ពិចារណា​លើ​ការ​បង្កើត​រោងចក្រ​នេះ​ឡើង ។

ក្នុង​គ្រា​ដែល​មាន​តម្រូវការ​រោងចក្រ​អគ្គិសនី និង​ការ​ព្រួយបារម្ភ​នៃ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនឌីអុកស៊ីត​ទៅ​ក្នុង​បរិយាកាស រោង ចក្រ​ថាមពល​អគ្គិសនី​នុយក្លេអ៊ែរ គឺជា​វិធី​ដោះស្រាយ​ដែល​ត្រឹមត្រូវ ។ ទោះបីជា​យ៉ាង ណា​ការ​សាងសង់​វា​ឡើង គឺ​តម្រូវ​ឲ្យ​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ ។

យោង​តាម​ប្រសាសន៍​លោក Nikolay Drozopov អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​អន្តរជាតិ បាន​ឲ្យ​ដឹង​ថា ៖ « វា​អាច​ត្រូវ​ប្រើ​រយៈពេល​ពី​៥​ឆ្នាំ ទៅ​៧​ឆ្នាំ ដើម្បី​សាងសង់​រោងចក្រ​ថាមពល​អ​គិ្គ​ស​នី​នុយក្លេអ៊ែរ​មួយ​ឡើង ។ មិនតែប៉ុណ្ណោះ វា​ត្រូវការ​ទុន​វិនិយោគ​ដ៏​ច្រើន និង​ធនធានមនុស្ស​ផង​ដែរ » ។

កន្លង​មក អង្គការ​ថាមពល​អា​តូ​មិ​ក RosAtom មាន​និស្សិត​ចំនួន​១.៣០០​នាក់​មក​ពី​ជុំវិញ​ពិភពលោក​បាន​មក​សិក្សា​ពី​ថាមពលនុយក្លេអ៊ែរ​នេះ ។ ក្នុង​ចំណោម​ពួក​គេ មាន​និស្សិត​មិន​តិច​ជាង​៤១០​នាក់​ឡើយ ដែល​មក​ពី​ប្រទេស​ជិតខាង​របស់​យើង គឺ​ប្រទេស​វៀតណាម ។ ក្រោម​បទ​ពិសោធន៍​ជាង​២០​ឆ្នាំ​ក្នុង​ការ​វិនិយោគ​លើ​គម្រោង​នេះ វៀតណាម​នឹង​ចូល​រូ​ម​ជា​ប្រទេស​ផលិត​ថាមពលនុយក្លេអ៊ែរ​នា​ពេល​ឆាប់​ៗ​នេះ ។  នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Nikolay Drozopov ។

លោក​រដ្ឋលេខាធិការ ទិន ពន្លក មាន​សុទិដ្ឋិនិយម​ថា ៖ «​ក្រោម​ការ​គ្រប់គ្រង​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី គឺជា​រឿង​រីករាយ​ដែល​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូច​ជា​កម្ពុជា ពិចារណា​លើ​គម្រោង​ថាមពល​អគ្គិសនី​នុយក្លេអ៊ែរ​នេះ ។ ចំណែកឯ​ការ​ពឹងផ្អែក​ថាមពល​អគ្គិសនី​ពី​ប្រទេស​ជិតខាង ក៏​ត្រូវ​បាន​ដោះស្រាយ​នា​ពេល​ឆាប់​ៗ​នេះ​ផង​ដែរ​» ៕