សារអេឡិចត្រូនិច
សណ្ឋាគារ Ryan Giggs កន្លែង​ស្ដ្រី​រក​ស៊ី​ផ្លូវភេទ​បម្រើភ្ញៀវ


Ryan Giggs អតីត​កីឡាករ​ក្លិប Man Utd អាច​ទទួល​រង​ការ​អាម៉ាស់ ក្រោយ​ពី​ត្រូវ​ស្ត្រី​រក​ស៊ី​ផ្លូវភេទ​ម្នាក់​បង្ហើប​ឱ្យ​ដឹង​ថា នាង​រមែង​ប្រើ​សណ្ឋាគារ ​Hotel Football របស់​លោក Ryan Giggs រួមរ័ក​ជាមួយ​ភ្ញៀវ ។

សណ្ឋាគារ​ខាងលើ​មា​នទី​តាំងនៅ​ក្បែរ​ទីលាន​ប្រកួត «Old Trafford»​ជាទី​កន្លែង​ដែល​លោក​Ryan Giggs​ពេញចិត្ត ។ ជាក់ស្ដែង នាង បេ​ត​លី ស្ដ្រី​រក​ស៊ី​ផ្លូវភេទ​បាន​បង្ហើប​ឱ្យ​ដឹង​ថា នាង​បាន​ប្រើ​ទី​នេះ​ទទួលភ្ញៀវ​ចំនួន​៩​នាក់​ចាប់តាំងពី​សណ្ឋាគារ​ផ្កាយ​៤​មួយ​នេះបើក​បម្រើ​សេវាកម្ម ៕