សារអេឡិចត្រូនិច
លោករដ្ឋមន្ត្រីឥណ្ឌា ចុះពិនិត្យស្ថានភាពទឹកជំនន់


ញូដេលី,ឥណ្ឌា ៖ រូបថតរបស់លោក Shivraj Singh Chouhan រដ្ឋមន្រ្តីនៃប្រទេសឥណ្ឌា ត្រូវបានទំព័រមុខរបស់កាសែត នៅក្នុងប្រទេសបានយកមកចុះផ្សាយ បង្កឱ្យមានកំហឹង និងប្រតិកម្មយ៉ាងខ្លាំង នៅលើបណ្តាញទំនាក់ទំនងព័ត៌មានសង្គម នៅថ្ងៃទី២៣ សីហា ២០១៦នេះ។

ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅភូមិមួយ ដែលរងគ្រោះការវាយប្រហារដោយទឹកជំនន់ លោក Chouhan ដែលស្លៀកស ខោ​ជើង​វែងស ត្រូវបានសែងឡើងដោយប៉ូលិស២នាក់ ធ្វើដំណើរនៅក្នុងទឹករាក់ ។ អ្នកនយោបាយជាន់ខ្ពស់របស់ឥណ្ឌារូបនេះ ត្រូវបានគេចំអកឱ្យនៅលើរូបភាពដែលបានបង្ហាញថា អាសូរតែជ្រៅ? ទឹកត្រឹម ក.ជើងសោះគាត់មិនអាចឆ្លងបាន ខណៈពេលដែលគាត់ចុះត្រួតពិនិត្យទឹកជំនន់ ។

កាលពីចុងសប្តាហ៍នេះ យ៉ាងហោចណាស់មនុស្ស៤០នាក់បានស្លាប់ និងរាប់រយរាប់ពាន់នាក់ ត្រូវបានគេជម្លៀសចេញ ខណៈទឹកជំនន់បង្កដោយភ្លៀងមូសុងមួយនៅរវាងខែមិថុនានិងខែកញ្ញា បានវាយប្រហារភាគកណ្តាល និងភាគខាងកើតប្រទេសឥណ្ឌា ៕