សារអេឡិចត្រូនិច
នៅក្នុងដៃសម្តេចតេជោ ហ៊ុន សែន ជាឧបករណ៍ “RICOH THETA S”


ស្រាយចម្ងល់ឲ្យកាន់តែច្បាស់ នូវអ្វីដែលសម្តេចកាន់កាលពីនៅថ្ងៃទី១៨ សីហា ២០១៦ ហើយប្រជាពលរដ្ឋយើង ជាពិសេសបងប្អូននៅក្នុងបណ្តាញសង្គម Facebook បានឃើញរូបថតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាន់របស់ម្យ៉ាងនៅក្នុងដៃ?

នៅពេលនោះមិនមានមនុស្សតិចទេ ដែលមានចម្ងល់ចង់ដឹងថា វត្ថុតូចពណ៌ខ្មៅនោះជាអ្វី ? ដោយមានយុវជនមួយរូបដែលមានគណនេយ្យហ្វេសប៊ុកឈ្មោះថា Visal Vannrith លើកជាសំណួររួមជាមួយនឹងពាក្យជូនពរថា ៖ “សុំអភ័យទោសសម្តេច សម្តេចកាន់អ្វីនៅក្នុងដៃ? ព្រឹកមិញក្មួយបង្ហោះរូបនេះ មានគេសួរច្រើនណាស់ ។ ក្មួយសូមគោរពជូនពរសម្តេច សំណាងល្អ សុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច ជាពិសេសមានសុវត្ថិភាពគ្រប់ពេលវេលា។” សម្តេចក៏បានឆ្លើយតបវិញថា ៖ “នេះជាម៉ាស៊ីនថតរូប ថតវីដេអូដែលអាចថតបាន៣៦០អង្សា។ មានwifiបញ្ជូនរូបភាពមកក្នុងទូរសព្ធ័។ សុំក្មួយៗយកចិត្តទុកដាក់រៀនសូត្រ ប្រើប្រាស់ឧបករណ៏ និងបច្ចេកទេសថ្មីៗ ដើម្បីការលូតលាស់របស់ប្រទេសជាតិ។”

តាមរយៈប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចបានឲ្យដឹងថា របស់តូចដែលសម្តេចកាន់នៅក្នុងដៃ គឺពិតជាទំនើបណាស់។ ដើម្បីឲ្យកាន់តែដឹងច្បាស់ពីរបស់នោះ សូមអ្នកទាំងអស់គ្នាក្រឡេកមកមើលសេចក្តីលំអិត ស្តីពីវាដែលមានដូចខាងក្រោម ។

យោងតាមវេបសាយបរទេស us.ricoh-imaging.com ឧបករណ៍នោះមានឈ្មោះថា “RICOH THETA S” ដែលមានតម្លៃ $349.95 (តម្លៃក្នុងវេបសាយ)។ វាមានសមត្ថភាពអាចចាប់យករូបភាពបានរហូតទៅដល់ ៣៦០ដឺក្រេ (ពេញមួយជុំ) ហើយកម្រិតច្បាស់ នៃរូបភាពដែលចេញមកមានកម្រិតខ្ពស់ដល់ទៅ ១៤មេហ្កាភិចសែល ។ បើនិយាយពីការថតជាវីឌីអូ កាមេរ៉ាតូចច្រឡឹងនេះ អាចថតបានកម្រិត HD រួមជាមួយនឹងល្បឿនចាប់រូបភាព ៣០រូបក្នុងមួយវិនាទី ។ ចំពោះមេម៉ូរីក្នុងម៉ាស៊ីនមានទំហំ៨GB ដែលអាចឲ្យយើងថត និងរក្សាទុករូបភាពបានច្រើន ។ កាមេរ៉ាមួយនេះមានបច្ចេកវិទ្យា Wifi ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់បញ្ជូនរូបភាពមកកាន់ទូរស័ព្ទដៃបានទៀតផង ។

បើចង់ជ្រាបឲ្យកាន់តែច្បាស់ និងស៊ីជម្រៅពីឧបករណ៍ដែលគួរឲ្យចាប់អារម្មណ៍មួយនេះ លោកអ្នកអាចចូលទៅកាន់ វេបសាយតាមរយៈ us.ricoh-imaging.com/product/theta-series/theta-s/
សូមទស្សនារូបភាពខាងក្រោមនេះ ថតដោយឧបករណ៍“RICOH THETA S” ៕