សារអេឡិចត្រូនិច
អាហារ​តាម​ផ្លូវ​អ្នក​ខេត្តកោះកុង​ពិតជា​មិនធម្មតា​ឆ្ងាញ់​គ្មាន​គួរ​ប្រៀប


បន្ទាប់​ពី​មក​ដល់​ខេត្តកោះកុង​ភ្លាម ដើរ​ស្វែងរក​អាហារ​តាម​ដងផ្លូវ​របស់​ពលរដ្ឋ​ខេត្តកោះកុង ដែល​ជា​ខេត្ត​ជាប់​សមុទ្រ​ស្ថិត​មិន​ឆ្ងាយ​ពី​ព្រំដែន​ថៃ​។​នៅ​ផ្លូវ​ជួរ​មាត់​ព្រែ​កកោះ​ប៉ោ ទីនោះ​សំបូរ​កន្លែង​លក់​អាហារ ដែល​ពលរដ្ឋ​កោះកុង​តែងតែ​មក​ជួបជុំ​គ្នា​រក​ចំណី​ផ្សេង​ៗ​ទទួលទាន​នៅ​ពេល​ល្ងាច​ៗ​។ មាន​ម្ហូប​ជា​គ្រឿង​សមុទ្រ និង​ប្រហិត​ចៀន ប៉ុន្តែ​ក្រុមការងារ​ចាប់ចិត្ត​សាំង​វិច​បំពង ដែល​មាន​ផ្សំ​គ្រឿង​ដូច​ជា ប័​រ ពោត និង​មាន​លាយ​បញ្ចូល​ស្នូល​សាច់​ក្តាម​។ នៅ​ពេល​បំពង​ក្តៅ​ៗ​ញាំ​ផ្ទាប់​ជាមួយ​ទឹកជ្រលក់​ហឺរ​ៗ​ពិតជា​មាន​រសជាតិ​ឆ្ងាញ់​ប្លែក​មាត់​។

ព័ត៌មានថ្មីៗ