សារអេឡិចត្រូនិច
សមត្ថកិច្ច កំពុង​ស្វែងរក​ប្រភព​នៃ​ជនអនាមិក (Hacker) ដែល​បាន​វាយប្រហារ​គេហទំព័រ​របស់ គ​.​ជ​.​ប


(​ភ្នំពេញ​)៖ គេហទំព័រ​របស់​គ​.​ជ​.​ប (  www.voterlist.org.kh)  សំរាប់​មើល​ការ​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត តាម​តំណ ត្រូវ​បាន​ជនអនាមិក (Hacker) វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត ធ្វើ​ឲ្យ​មាន​ភាព​រអាក់រអួល ពិបាក​ក្នុង​ការ​បើក​មើល​។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៧​នេះ​ថា គេហទំព័រ​មើល​ការ​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត របស់ គ​.​ជ​.​ប ត្រូវ​បាន​ជនអនាមិក​បាន​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត ធ្វើ​ឲ្យ​គេហទំព័រ​មួយ​នេះ មាន​ភាព​រអាក់រអួល ពិបាក​ក្នុង​ការ​ចូល​ទៅ​បើក​មើល​។

ក្រោយ​ពី​មានការ​វាយប្រហារ​នេះ  អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​ប្រាប់​ឲ្យ​ដឹង​ថា គ​.​ជ​.​ប កំពុង​សហការ​ជាមួយ​សមត្ថកិច្ច ដើម្បី​ស្វែងរក​ប្រភព​នៃ​ជនអនាមិក (Hacker) ឲ្យ​បាន​ច្បាស់លាស់​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០១៧ គ​.​ជ​.​ប បាន​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ បណ្តោះអាសន្ន​ជា​សារ​ធារ​ណៈ ជា​លើក​ដំបូង​នៅ​តាម ឃុំ​-​សង្កាត់ ទូ​ទាំង​ប្រទេស និង​ជំរើស​មួយទៀត អ្នក​ចុះ​ឈ្មោះ​រួច ក៏​អាច​ពិនិត្យ​ឈ្មោះ​របស់​ពួក​គេ​តាម​គេហទំព័រ​របស់​គ​.​ជ​.​ប បាន​ផង​ដែរ​៕

ប្រភពពីៈ នគរថ្ងៃនេះ

ព័ត៌មានថ្មីៗ