សារអេឡិចត្រូនិច
កីឡាករ​អា​មេ​រិ​ក Justin Thomas នាំមុខ 2 Stroke នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ប្រកួត​ក្រប​ខណ្ឌ PGA នៅ Kapalua


ហ្គោ​ល​៖ កីឡាករ​វាយ​ហ្គោ​ល​អាជីព​របស់​សហរដ្ឋអាមេរិក Justin Thomas បាន​វាយ​យកឈ្នះ​ការ​ប្រកួត​នៅ​ក្នុង​ក្រប​ខណ្ឌ PGA Tour ក្រោយ​មាន 2 stroke នាំមុខ​គេ​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ពានរង្វាន់ SBS Tournament of Champions ដែល​រៀបចំ​នៅ​កោះ​ហា​វ៉ៃ​កាល​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ ដែល​ធ្វើ​ឲ្យ​បាន​ក្លាយជា​កីឡាករ​មួយ​ត្រូវ​បាន​ទទួល​ការ​ចាប់អារម្មណ៍​បំផុត​នៅ​ដើមឆ្នាំ​២០១៧ នេះ​។

Justin Thomas គេ​ធ្វើ​បាន​សរុប​ទាំង ៤​ថ្ងៃ​គឺ 22 under par 270 ក្រោយ​ធ្វើ​បាន 4 under par នៅ​ថ្ងៃ​ចុង​ក្រោយ​នាំមុខ​កីឡាករ​អាស៊ី​សញ្ជាតិ​ជប៉ុន Hideki Matsuyama ដែល​ធ្វើ​បាន​សរុប 19 under par 273 នឹង​លេខ ៣​ស្ទួន​មាន​រហូត​ដល់​ទៅ ៣ រូប​ដូច​ជា Ryan Moore, Perez និង Jorden Speith ដែល​ទាំងអស់​គ្នា​មាន 16 under par 276 ផង​ដែរ​។ នេះ​គឺជា​ជ័យ​ជំនះ​ដំបូង​ដែល Thomas បាន​ព្យាយាម​ជា​ច្រើន​លើក​កន្លង​មកនេះ​ក្នុង​ការ​ប៉ុនប៉ង​ឈ្នះ PGA នៅ​ក្នុង​ទឹកដី​ខ្លួនឯង​។ ក្រោយ​ទទួល​បាន​ជ័យ​ជំនះ Justin Thomas វ័យ ២៣​ឆ្នាំ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា នេះ​គឺជា​ឱកាស​មួយ​ដែល​រូបគេ​បាន​យកឈ្នះ​ការ​ប្រកួត​ដំបូង​នៅ​ដើមឆ្នាំ វា​ពិតជា​ពិសេស​ណាស់​នៅ​ពេល​ដែល​កីឡាករ​ជប៉ុន Hideki តាម​ពីក្រោយ​គេ​យ៉ាង​ប្រកិត​។