សារអេឡិចត្រូនិច
កីឡាករដែ​លមិន​ជាប់​ក្នុង​បញ្ជី FIFA FIFPro World 11 មាន​ដូចជា Pogba, Neymar និង Buffon


អតីត​មិត្ត​រួម​ក្រុម​របស់ Pogba គឺ Buffon នៅ​តែ​លេង​បាន​ល្អ​នៅ​ឆ្នាំ​២០១៦ ប៉ុន្តែ​ក៏​មិន​មាន​វត្ត​មាននៅ​ក្នុង​ចំណោម​បញ្ជី​កីឡាករ​ល្អ​បំផុត​១១​នាក់​ដែរ ក្រោយ​ពី​កីឡាករ​រូប​នេះ​ត្រូវ​បាន​គេ​បោះ​ឆ្នោត​អោយ​ក្លាយជា​កីឡាករ​ចាំទី​ល្អ​លំដាប់​ទី​ពីរ​របស់​ពិភពលោក​។

Neymar បាន​ឈ្នះ​ពាន​ក្នុងស្រុក​២​ជាមួយ Barcelona និង​ឈ្នះ​មេដាយមាស​នៅ Olympic Games ជាមួយ ប្រេ​ស៊ី​ល ប៉ុន្តែ​មាន​កីឡាករ​ខ្សែប្រយុទ្ធ​៣​រូប​ផ្សេង​ទៀត​ដែល​លេង​បាន​ល្អ​ជាងគេ​។

កីឡាករ​ល្អ​បំផុត​ទាំង​១១​រូប​របស់ The 2016 FIFA FIFAPro World 11 នឹង​ត្រូវ​លាតត្រដាង​នៅ​ឯ​កម្មវិធី The Best FIFA Football Awards ក្នុង​ទីក្រុង Zurich នៅ​ល្ងាច​ថ្ងៃ​ចន្ទ កម្មវិធី​ដែល​គេ​រំពឹង​ថា Cristiano Ronaldo នឹង​ត្រូវ​ទទួល​ពាន​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំឆ្នាំ​របស់ FIFA ។

FIFAPro គឺជា​ស្ថាប័ន​តំណាង​អោយ​កីឡាករ​បាល់ទាត់​ទូ​ទាំង​ពិភពលោក​។ ដែល​មាន​កីឡាករ​សរុប 26 516 មក​ពី​៦៩​ប្រទេស​ត្រូវ​បាន​បោះ​ឆ្នោត​អោយ​ក្លាយជា​កីឡាករ​១១​នាក់ FIFA FIFPro 11 គឺ​តិច​ជាង​ឆ្នាំ​កន្លង​ទៅ​១៤​នាក់​ដែល​មាន 26 530​នាក់​។

ការ​បោះ​ឆ្នោត​ជ្រើសរើស​ត្រូវ​បាន​ធ្វើ​ឡើង​ប្រចាំឆ្នាំ​ចាប់តាំងពី​ឆ្នាំ​២០០៥​មក ដែល​កីឡាករ​ត្រូវ​បាន​ជ្រើសរើស​មក​បំពេញ​ទម្រង់​លេង 4-3-3​។

ក្រុម​កីឡាករ​ល្អ​បំផុត​ប្រចាំ​កាលពី​ឆ្នាំ​មុន​គឺ Manuel Neuer; Dani Alves, Sergio Ramos, Thiago Silva, Marcelo; Paul Pogba, Luka Modric, Andres Iniesta; Cristiano Ronaldo, Lionel Messi, Neymar ៕