សារអេឡិចត្រូនិច
នាយក​ប្រតិបត្តិ Yahoo លាលែង​ពី​តំណែង ហើយ​ក្រុមហ៊ុន​ប្ដូរ​ឈ្មោះ​ទៅ​ជា Altaba


លោកស្រី Marissa Mayer នាយក​ប្រតិបត្តិ​របស់ Yahoo នឹង​លាលែង​ពី​តំណែង​ក្រោយ​ក្រុមហ៊ុន​ត្រូវ​គ្រប់គ្រង​ដោយ Verizon ដែល​ជា​ម្ចាស់​ភាគហ៊ុន​តម្លៃ​ប្រមាណ ៤,៨ ប៊ី​លាន​ដុល្លារ ហើយ Yahoo នឹង​ត្រូវ​ប្ដូរ​ឈ្មោះ​ទៅ​ជា Altaba​។

ក្រៅពី​លោកស្រី Mayer លោក David Filo ជា​សហ​ស្ថាបនិក និង​សមាជិក​ក្រុមប្រឹក្សាភិបាល​របស់ Yahoo ប្រមាណ ៤ នាក់​ផ្សេង​ទៀត​ក៏​នឹង​លាលែង​ពី​តំណែង​។

ទន្ទឹម​នឹង​ការ​លាលែង​នៃ​ក្រុមប្រឹក្សា​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន អ្នកនាំពាក្យ​របស់ Yahoo បង្ហាញ​ថា​មិនមែន​មក​ពី​បញ្ហា​មិន​ចុះសម្រុង​ជាមួយ​ម្ចាស់​ភាគហ៊ុន​ថ្មី​នោះ​ទេ តែ​គេ​ក៏​មិន​បាន​បង្ហាញ​មូលហេតុ​ដែល​ប្រមុខ​ដឹង​នាំ​ទាំងនោះ​លាលែង​ពី​តំណែង​ដែរ​៕

ព័ត៌មានថ្មីៗ