សារអេឡិចត្រូនិច
“Samsung​ Galaxy​ S8​ នឹង​បង្ហាញ​វត្តមាន​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​ 18​ ខែមេសា​ 2017”


ក្នុង​ពេល​នេះ ប្រភព​ប្រព័ន្ធ​ផ្សព្វផ្សាយ The Inventor របស់​កូរ៉េ​ខាងត្បូង​បាន​ឲ្យ​ដឹង​ថា Samsung នឹង​ប្រកាស​ចេញ​ស្មា​ត​ហ្វូ​ន Galaxy S8 នៅ​ពាក់​ក​ណ្កា​ល​ខែ មេ​សា 2017 ឬ​ក៏​នៅ​ស​ប្តា​ហ៍​ទី​បី​ក្នុង​ខែ​នេះ​។

Samsung ធ្លាប់​បាន​ប្រកាស​ចេញ Galaxy S5 និង S6 នៅ​កំឡុង​ខែមេសា វៀល​លែង​តែ Galaxy S7 ដែល​បាន​ប្រកាស​ចេញ​នៅ​ខែ​មិ​នា ក្នុង​ឆ្នាំ 2016​។សម្រាប់ Galaxy S8 អាច​នឹង​វិល​ទៅ​ប្រកាស​ចេញ​ក្នុង​ខែមេសា​វិញ​ម្តង​ព្រោះថា Samsung ពន្យាពលេ​សំរាប់​ធ្វើការ​សាកល្បង និង​ត្រូ​ត​ពិនិត្យ​ពី​គុណភាព​ប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ នឹងគុណភាព​អោយ​បាន​ល្អជាមុន​សិន និង​មាន​សុវត្ថិភាព​ខ្ពស់​មុន​នឹង​បញ្ចេញ​ទៅ​កាន់តែ​ទីផ្សារ។

​ប៉ុន្តែកន្លង​មកនេះ​ការ​ចេញ​ផ្សាយ​ថា Samsung អាច​នឹង​បំបាត់​រន្ធ​ដោត​កាស 3.5mm Jack និង​ប៊ូ​តុង​ហូ​ម​នៅ​លើ​ស្មា​ត​ហ្វូ​ន​ជំនាន់​ទី 8 នេះ ដោយ​ប្តូរ​មក​ប្រើ​នៅ​លើ​កញ្ចក់​អេ​ក្រង់​ផ្ទាល់​តែ​ម្តង ដូចនេះ​ចាំ​មើល​ថា​តើ Samsung ពិតជា​ធ្វើ​បែប​នេះ​មែន ឬ​អត់​៕