សារអេឡិចត្រូនិច
Drama Karaoke Contest របស់​ភី​អិន​អិន​បាន​រក​ឃើញ​អ្នក​ឈ្នះ​ហើយ


ភ្នំពេញ​: នៅ​ទីបំផុត បេក្ខជន​ដែល​មក​ពី​ខេត្ត​បៃ​លិ​ន បូ​ឡា​ម កា​ក្រៃ បាន​ទទួល​ជយ​ជម្នះ​ហើយ​ក្នុង​កម្មវិធី Drama Karaoke Contest ក្រោយ​ពី​បាន  Cover បទ​ចម្រៀង «​ភរិយា​ល្អរ​បស់បង​» ក្នុង​រឿង «​ភរិយា​បណ្តូលចិត្ត​» ព្រមទាំង​បាន​ឆ្លងកាត់​ការ​ប្រឡងប្រជែង​នូវ​វិញ្ញាសារ​ដែល​ភី​អិន​អិន​បាន​កំណត់ រួម​ជាមួយ​ការ​វាយតម្លៃ​ដាក់​ពិន្ទុ​ពី​គណៈ​ក​ម្មា​ការ​របស់​ភី​អិន​អិន និង​បូក​បន្ថែម​ការ​ចុច Like, Share និង​អ្នក​ចូល​ទស្សនា​ច្រើន​ជាងគេ​ពី​សំណាក់​មហាជន​ក្នុង​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក PNN TV Cambodia​។ 

បន្ទាប់​ពី​ទទួល​បាន​ជយ​ជម្នះ​ក្នុង​ការ​ប្រឡង​ចម្រៀង​នេះ បេក្ខជន បូ​ឡា​ម កា​ក្រៃ នឹង​ក្លាយជា​អ្នកចំរៀង​ប្រចាំ​រឿង​ភាគ​របស់​ស្ថានីយទូរទស្សន៍​ភី​អិន​អិន រួម​នឹង​ការ​បកស្រាយ​ចម្រៀង​ក្នុង​កម្មវិធី​ផ្សេង​ៗ​។

សូម​រំលឹក​ដែរ​ថា​រឿង​ភាគ​ថៃ «​ភរិយា​បណ្តូលចិត្ត​» គឺជា​ភាពយន្ត​ដែល​ទទួល​បានការ​គាំទ្រ​ខ្លាំង​បន្ទាប់​ពី​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ភី​អិន​អិន គ្រង​ដំណែង​ជា​តួឯក​ដោយ​លោក JameJirayu​និង​កញ្ញា Bella Rany ហើយ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ពួក​គេ​ទាំង​ពីរ​នាក់​នឹង​ចាប់ដៃ​គ្នា​សារ​ជា​ថ្មី​ក្នុង​រឿង «​សុភាពបុរស​ភុ​ត​ធី​ផាត់​» បន្ទាប់​ពី​រឿង «​សុភាពបុរស​បវរ​រុត​»​ដូច្នេះ​សូមកុំ​ភ្លេច​រង់ចាំ​ទស្សនា​ខ្សែភាពយន្ត​នេះ​ទាំងអស់​គ្នា​៕

 

https://www.facebook.com/PNNTVCambodia/videos/1321005544637831/

ព័ត៌មានថ្មីៗ