សារអេឡិចត្រូនិច
អ្នក​ស្លាប់​ដោយ​ទឹកជំនន់​នៅ​ថៃ​កើនឡើង​២៥​នាក់ និង​ជាង​១​លាន​នាក់​រង​ប៉ះពាល់​ពី​ទឹកជំនន់​ខ្លាំង​នេះ


នៅ​តំបន់​ជា​ច្រើន​នៅ​ថៃ​ភាគ​ខាងត្បូង  ទឹកជំនន់​ខ្លាំង បាន​បន្ត​ការ​លិចលង់​នៅឡើយ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាង​មួ​យស​ប្តា​ហ៍ ស្រប​ពេល​ដែល រដ្ឋាភិបាល​ថៃ បាន​បញ្ជូន​ជំនួយ​សង្គ្រោះ​បន្ទាន់​ទៅ​កាន់​ជន​រង​គ្រោះ​ទឹកជំនន់​ជាង​១​លាន​នាក់ នៅ​ខេត្ត​ចំនួន​១២​នៅ​តំបន់​ភាគ​ខាងត្បូង​នៃ​ប្រទេស​នេះ​។

សហព័ន្ធ​នៃ​ឧស្សាហកម្ម​ថៃ​បាន​និយាយ​ថា​ទឹកជំនន់​ដ៏​ខ្លាំង​នេះ​បាន​បង្ក​ការ​ខូចខាត​ផ្លូវ ចំនួន​២១៨​ខ្សែ​និង​ស្ពាន​ចំនួន​៥៩​ហើយ​ការ​ខាតបង់​ដោយ​ទឹកជំនន់​ខ្លាំង​នេះ​គឺ​គិត​ជា​ទឹកប្រាក់ អស់​ចំនួន​៤២១​លាន​ដុល្លារ​។

ខេត្ត​ចំនួន​១២ ដែល​ទទួល​រង​គ្រោះ​ទឹកជំនន់​ដ៏​ខ្លាំង​នេះ គឺ​មាន​ខេត្ត Pattalung ខេត្ត​Narathiwat ខេត្ត​Songkhla ខេត្ត​Pattani ខេត្ត​Trang ខេត្ត​Yala ខេត្ត​Surat Thani ខេត្ត​Nakhon Si Thammarat ខេត្ត​Chumpon ខេត្ត​Ranong ខេត្ត​Krabi និង​ខេត្ត​Prachuab Kiri Khan ។

ប្រធាន​គ្រប់គ្រង​នាយករ​ដ្ឋា​ន​ការពារ​ជំងឺឆ្លង​និង​សង្គ្រោះ​របស់​ថៃ  លោក Chatchai Promlert  បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា មនុស​ជិត​១,១​លាន​នាក់​នៅ​ខេត្ត​ចំនួន​១២​នៅ​តំបន់​ភាគ​ខាងត្បូង​នេះ​បាន​ទទួល​រង​ប៉ះពាល់​ពី​ទឹកជំនន់​ដ៏​នេះ​។

ព័ត៌មានថ្មីៗ