សារអេឡិចត្រូនិច
តួឯក​ស្រី​នាង Bella Ranee ខូច​ចិត្តជា​ខ្លាំង​! ព្រោះតែ​...


តួឯក​ស្រី​ដែល​មាន​សម្រស់​បែប​ស្រទន់​នាង Bella Ranee ជាតា​រា​ស្រី​ល្បី​លំដាប់​ប្រទេស និង​សាម​សម​បំផុត​ក្នុង​ការ​លេង​រឿងបុរាណ បែប​លក្ខណៈ​ជា​សុភាព​នារី​។ ពេល​នេះ នាង​បាន​បង្ហោះ​រូប​ចូល​បណ្ដាញ​សង្គម បង្ហាញ​ពីរ​អារម្មណ៍​ពិបាក​ចិត្តជា​ខ្លាំង ដោយសារ​តែ​ការ​បាត់បង់​របស់​ជាទី​ស្រលាញ់​។

តារា​ស្រី​មុខ​សុភាព តែ​មាន​រាង​ស្រ​ឡូ​ន​ស៊ិ​ច​ស៊ី​ម្នាក់​នេះ កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​បាត់​សុនខ​ជាទី​ស្រលាញ់​របស់​នាង ដោយ​វា​បាន​ងាប់​។ នាង​ស្រលាញ់​សត្វ​មួយ​ក្បាល​នេះ ខ្លាំង​ណាស់​ទុកដូចជា​សមាជិក​មួយ​ដែរ ទើប​ធ្វើ​ឲ​នាង​ខូច​ចិត្តជា​ខ្លាំង​យ៉ាងនេះ​។

ក្រលេក​មក​មើល​ការ​តុបតែង​ខ្លួន​វិញ Bella Ranee ពិតជា​មាន​ភាព​ស្រស់​ស្អាត និង​ទាន់សម័យ​ឡូយឆាយ​អស្ចារ្យ ជា​ពិសេស​គឺ​ជាមួយនឹង​ស្ទា​យ​ម៉ូត​សក់​ថ្មី​ៗ របស់​នាង​ជា​ច្រើន​ម៉ូត ដែល​កំពុង​តែ​អង្រួន​បេះដូង​អ្នកគាំទ្រ​ឱ្យ​ពេញចិត្ត​ស្តូក​គ្រប់​ៗ​គ្នា ហើយ​នាំ​គ្នា​កោតសរសើរ​មិន​ដាច់​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា Bella ទោះ​ធ្វើ​ម៉ូត​សក់ បែប​ណា​ក៏​ស្រស់​ស្អាត​ដែរ​។ មិន​ថា ម៉ូត​សក់​វែកចំហៀង ទម្លាក់​សក់សេះ​ពីមុខ ចង​បួង​ឡើង​ទៅ​លើ​ទាំងអស់ ឬ​ទម្លាក់​ចុះ​ក្រោម​មូល​រួច​ៗ​នៅ​ខាង​ចុង ពុះ​សក់​នៅ កណ្តាល​ក្បាល​ជា​ពីរ​ចំណែក​ស្មើ​គ្មា ក្រង​សក់​ចេញ​ជា​ម៉ូត​បន្តិច​ៗ​ជា​ម៉ូត​បុរាណ ឬ​សម័យ​ក៏​នារី​រូប​ស្រស់​វ័យ​២៦​ឆ្នាំ​រូប​នេះ​នៅ​តែ​ស្អាត​គ្មាន​ចន្លោះ និង​ជា​អាយ​ដល (Idol) នៅ​ក្នុង​ដួងចិត្ត​របស់​យុវវ័យ​ក្មេង​ស្រី​ជា​ច្រើ​នាក់​ឱ្យ​ជ្រួលជ្រើម​ធ្វើ​ស្ទា​យ​ម៉ូត សក់តា​មនាង​។

កញ្ញា​មាន​ថ្ពាល់​ដ៏​ស្រស់​ផូរផង អម​ជាមួយនឹង​ស្នាមញញឹម​ជាប់​ជា​និច្ច​មួយ​ដួង​នេះ ក៏​ត្រូវ​បាន​អ្នកគាំទ្រ​សង្កេត​ឃើញ​ថា ភាព​ស្រស់​ស្អាត​របស់​នាង​ដូច្នេះ ទោះជា តុបតែង​លម្អ​ដោយ​ម៉ូត​សក់​បែប​ណា ប្រភេទ​ណា​ក្តី ក៏​នៅ​តែ​សាក​សម​ដែរ ជាមួយនឹង​ទម្រង់​មុខ​របស់​នាង​។ ដោយ​រូបរាង និង​ស្ទីល​ម៉ូ​ដ​សក់​ទាន់សម័យ របស់​នាង ប្រកបដោយ​ភាព​ស្រស់​ស្អាត​នេះ​កំពុង​តែ​ធ្វើ​ឱ្យ​តារា​ស្រី​រូប​នេះ កាន់តែ​ឡើង​កូដ​យ៉ាង​ខ្លាំង​៕

source:magazinedee

ព័ត៌មានថ្មីៗ