សារអេឡិចត្រូនិច
ជីវិត​អ្នក​ដើរទូក​ពេល​ខ្លះ​ជួប​ព្យុះ​បោកបក់​ស្ទើរ​មិន​រួច​ជីវិត


នៅ​ពេល​ក្រុមការងារ​បាន​ធ្វើ​ដំណើរ​រុករក​ព័ត៌មាន​នៅ​កោះរុង បាន​ជួប​យុវជន​វ័យក្មេង​មួយ​ក្រុម ដែល​ពួក​គេ​បាន​ចែករំលែក​បទ​ពិសោធន៍​ជា​អ្នក​ដើរទូក​លើ​ផ្ទៃសមុទ្រ​។​ពួក​គេ​បាន​លាតត្រដាង​រឿងរ៉ាវ​ជា​ច្រើន​ដែល​បាន​ជួប​ប្រទះ​ក្នុង​អាជីព​ការងារ​ជើង​មិន​ដល់​ដី​នេះ ដូច​ជា​ការ​ជួប​ព្យុះ​បោកបក់​ស្ទើរ​មិន​រួច​ជីវិត ការ​លេច​ទូក​ដែល​ត្រូវ​ប្រឈម​គ្រប់ពេល ហើយ​ជួនកាល​ពួក​គេ​ត្រូវ​ដេក​លក់​មិនដឹង​ខ្លួន​កណ្ដាល​សាគរ ដោយសារ​ការ​នឿយហត់​ការងារ​។

និយាយ​ពី​អនាគត ពួក​គេ​មួយ​ចំនួន​មាន​គម្រោង​បោះបង់​ទៅ​ប្រកប​អាជីព​ផ្សេង​ៗ តែ​អ្នកខ្លះ​ទៀត​ក៏​នៅ​តែ​ចង់​បន្តជីវិត​ជា​អ្នក​ដើរ​សមុទ្រ ទោះបី​ដឹងខ្លួន​ថា​ជីវិត​នឹង​ជួប​គ្រោះ​គ្រប់ពេល​៕

ព័ត៌មានថ្មីៗ