សារអេឡិចត្រូនិច
ផ្លែ​ឈើ​រី ល្អ​សម្រាប់​មុខងារ​ខួរក្បាល និង​ប្រព័ន្ធ​សរសៃប្រសាទ


ផ្លែ​ឈើ​រី គឺជា​ផ្លែ​ឈើ​មួយ​ប្រភេទ​ដែល​សម្បូរ​ទៅ​ដោយសារ​ធាតុ Flavonoids និង Carotenoids ហើយ​សារធាតុ​ទាំងនេះ​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​ពង្រឹង​ដល់​សមត្ថភាព​របស់​ខួរក្បាល​, ពង្រឹង​ដល់​ការ​ចង​ចាំ និង​អោយ​វា​មាន​ភាព​សកម្ម​។

លើស​ពី​នេះ​ទៅ​ទៀត សារធាតុ​នេះ​ក៏​ទៅ​កាត់​បន្ថយ​សកម្មភាព​របស់​រ៉ា​ឌី​កាល​សេរី​ផង​ដែរ​។ អ្នក​ដែល​ខ្លាច​មាន​បញ្ហា​ស្រុញ​ខួរក្បាល និង​សមត្ថភាព​នៃ​ការ​ចង​ចាំ​តិច​ពេល​ចាស់ ចូរ​ចាប់ផ្តើម​ញ៉ាំ​ផ្លែ​ឈើ​រី​ទៅ​។ ពេល​នោះ​អ្នក​នៅ​តែ​អាច​រក្សា​បាន​នូវ​ភាព​វ័យឆ្លាត​បាន​ដដែល​ទោះបីជា​ស្ថិត​ក្នុង​អាយុ ៩០​ឆ្នាំ​ហើយ​ក៏​ដោយ​។

អង់​ទី​អុក​ស៊ី​ដង់​របស់​ផ្លែ​ឈើ​រី​ក៏​ទៅ​ការពារ​ប្រព័ន្ធ​សរសៃប្រសាទ​ពី​ជំងឺ​ដែល​ទាក់ទង​នឹង​ការ​ចាស់​ទៅ​តាម​អាយុ​ដែរ​។ ដូច្នេះ​ហើយ ផ្លែ​ឈើ​មួយ​នេះ​មាន​ប្រយោជន៍​ក្នុង​ការ​ព្យាបាល​ជំងឺសរសៃប្រសាទ​ដូច​ជា​ជំងឺ Alzheimer’s Disease, Parkinson’s Disease, ការ​បាក់ទឹកចិត្ត​, មិន​សប្បាយចិត្ត​, ថប់​អារម្មណ៍ និង​ស្ត្រេ​ស​រ៉ាំរ៉ៃ​៕

ព័ត៌មានថ្មីៗ